សង្គម
អាម៉ាប៉ាប៉ាញ៉ូសដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺត្រូវតែចូលរួមសហការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា បើបើកបររថយន្តត្រូវតែពាក់ខ្សែក្រវ៉ាត់ បើកបរម៉ូតូគឺត្រូវពាក់មួកសុវត្ថិភាព ជាពិសេសហាមដាច់ខាតមិនឲ្យនិយាយទូរស័ព្ទក្នុងពេលបើកបរ។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ សមត្ថកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នៅគោលដៅផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ និងផាកពិន័យមន្ត្រីប៉ូលិសចំនួន២រូប ដែលបើកបរម៉ូតូដោយមិនបានពាក់មួកសុវត្ថិភាព ចំណុចនេះគឺជាការបង្ហាញគំរូមួយដ៏ល្អនៃការអនុវត្តច្បាប់ស្មើភាពគ្នារវាងមន្ត្រីអនុវត្តន៍ច្បាប់ និងប្រជាពលរដ្ឋ។
ជាមួយនោះដែរ មន្ត្រីទាំង២រូបខាងលើ ត្រូវបានអង្គភាពបានហៅឲ្យចូលខ្លួនដើម្បីណែនាំអប់រំ និងធ្វើកិច្ចសន្យាផងដែរ៕