header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។

កាលពីថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។សំណេរនិង​ការ​បោះ​ពុម្ពផ្សាយបែបនេះ​ធ្វើឲ្យអាប់ឱននិងប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អក្សរ​ខ្មែរ​ដែល​មាន​ចំណាស់​រាប់​ពាន់​ឆ្នាំ​របស់ជាតិ។ ​

ក្នុង​ជំនួប​ដែលមាន​ការចូល​រួម​ពី​តំណាង​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​នោះ លោក លី តារា បាន​ទទួល​ស្គាល់​កំហុសឆ្គង​ដែល​កើត​មានដោយ​អចេតនានិងដោយពុំបានគិតគូរគ្រប់ជ្រុងជ្រោយរបស់លោក។​ លោកបាន​សន្យា​​ថានឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការ​កែ​ប្រែ​កុំឲ្យមានកំហុសឆ្គងបែបនេះ​កើតទៀតនៅពេល អនាគត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post