កំពង់ធំ ៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបុករថយន្តតគ្នាចំនួន០៣គ្រឿង បណ្ដាលឲ្យ រងរបួសធ្ងន់០២នាក់បញ្ជូនទៅមន្ទីរពេទ្យខេត្តពេលទៅដល់មន្ទីរពេទ្យបានស្លាប់០១នាក់ (ប្រុស) ។
ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣០នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧/១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

រថយន្តម៉ាកហុីយ៉ាន់ដាយ​ ពណ៍ទឹកក្រូច​ ពាក់ផ្លាកលេខភ្នំពេញ 2BH:3217 (ក្រុមហ៊ុនវីរះប៊ុនថាំ) បេីកបរដោយឈ្មោះ ជាវ​ ថាច​ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល​ ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) ។ 

រថយន្តម៉ាកសាំយ៉ុង​ ពណ៍ស្លែ​ ពាក់ផ្លាកលេខភ្នំពេញ 2AA:1130​ អ្នកបេីកបរមិនទាន់ស្គាល់អត្តសញ្ញាណ​ បញ្ចូនទៅមន្ទីរពេទ្យបាត់។

រថយន្តម៉ាកហ្វុយសូ ក្បាលពណ៍បៃតង ពាក់ផ្លាកលេខភ្នំពេញ 3E:6450 សណ្ដោងសឺមីរឺម៉ក ពណ៍លឿង លាយ ក្រហមចាស់ ពាក់ផ្លាកលេខភ្នំពេញ 4A:5664 ដឹកកុងទីន័រ ពណ៍ក្រហមចាស់ (ក្រុមហ៊ុនដឹកជញ្ចូន L.M.H) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។

តាមប្រភពនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ដបង្កឡើងដោយរថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិច បែកកង់វ៉េចង្កូត ទៅបុករថយន្តហុីយុិនដាយ ដែលកំពុងធ្វើដំណើរពីលិចទៅកើត បណ្ដាលអោយរថយន្តហ្វុយសូ ក្រឡាប់ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង បន្ទាប់មក រថយន្តសាំយ៉ុងដែលកំពុងធ្វើដំណើរ ពីលិចទៅកើត បុកចំកន្ទុយរថយន្តហ្វុយសូ(V1) វ៉េចង្កូតធ្លាក់ជាយផ្លូវខាងជើងតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុនាំយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post