
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសទារិកាដែលទើបនឹងកើតថ្មីៗ ហើយត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លេីងមួយកន្លែង ជិតមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម កាលពីពេលកន្លងទៅ ធ្វើឲ្យគ្រប់គ្នាបានដឹងរឿងនេះ មានការភ្ញាក់ផ្អើល ថាមិនគួរមានម្ដាយ ឬឪពុក មកបោះបង់ចោលយ៉ាងដូច្នេះសោះ។
ក្រោយដឹងដំណឹងមួយនេះ តារាចម្រៀងល្បីឈ្មោះ គឺអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី និងជាម្ដាយគេមួយរូបដែរនោះ បានចុះទៅជួបទារិកានោះដោយផ្ទាល់ នៅផ្ទះឪពុកម្តាយចិញ្ចឹម ថែមទាំងបានជូនជាថវិការមួយចំនួនទៅដល់ពួកគាត់ដើម្បីជួយសម្រាលនៅក្នុងការចំណាយផ្សេងៗនៅក្នុងការមើលថែទារិកាម្នាក់នេះ ។

បើតាមគណនីឈ្មោះថា ពូ ឈីវ បានធ្វើការបង្ហោះរូបភាព និងភ្ជាប់មកជាមួយនឹងសារមួយឃ្លា ដោយមានន័យយ៉ាងដូច្នេះថា ៖
« សូមអរគុណដល់បងស្រី ឱក សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស សន្តោសប្រណី ជួយឧបត្ថម្ភដល់កូនធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន។ » ។

មហាជនជាច្រើនបានសម្តែងអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ទៅកាន់អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ដែលមានចិត្តសប្បុរធម៍ ក្ដីស្រលាញ់ ក្នុងនាមនាងក៏ជាអ្នកម្តាយមួយរូប៕




វីដេអូ៖