header ads

Sponsor

យោងតាមទិន្នន័យរបាយការណ៍នៃចំនួនលក់ចេញទូទាំងពិភពលោកនៃត្រីមាសទី២របស់Counterpoint បានបង្ហាញអោយដឹងថា realme ដែលជាម៉ាកបច្ចេកវិទ្យាដែលផ្តោតលើមុខងារដែលតែងតែមានការឆ្ពោះទៅមុខនិងការរចនាពេញនិយមបានជាប់ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកក្នុង៤ត្រីមាសជាប់គ្នា និងមានការកើនឡើង11% ហើយក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ក្នុងពិភពលោកដែលមានចំនួននាំចេញកើនដល់11%។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះក៏ដោយ​ ក៏ចំនែកទីផ្សារពិភពលោករបស់realmeមានការកើនឡើងទ្វេដងដែរ ដែលប្រៀបនឹងឆ្នាំមុនមានការកើនឡើងរហូតដល់100%ឯណោះ។

កាលពីខែកក្កដាឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់របស់realmeនៅជុំវិញពិភពលោកមានដល់ទៅជាង៤០លាននាក់។ ហើយចាប់ពីត្រីមាសទី៣ឆ្នាំ២០១៩មក realmeបានជាប់ជាស្មាតហ្វូនទី៧នៅក្នុងពិភពលោក និងនៅតែបន្តរក្សាការកើនឡើង។​ មកដល់បច្ចុប្បន្ននេះ realmeនៅតែបន្តរក្សាចំណាត់ថ្នាក់ជាស្មាតហ្វូនទី7នៅក្នុងពិភពលោក​និងបានវាយលុកទីផ្សារចំនួន59 ក្នុងពិភពលោកយ៉ាងឆាប់រហ័ស ។

ប្រភព: Counterpoint Smartphone Shipment Market Share Q2 2020

 បច្ចុប្បន្ននេះ realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥ក្នុងទីផ្សារចំនួន៩នៅក្នុងពិភពលោក។ ហើយនៅអាសុីអាគ្នេយ៍ដែលជាទីផ្សារធំទី4នៅក្នុងពិភពលោក realmeដែលមានចំណែកទៅផ្សារ12%និងការកើនឡើង102% ក៏បានក្លាយជាម៉ាកស្មាតហ្វូនទី៤នៅក្នុងទីផ្សារនេះផងដែរ ។ realmeបានចាប់ឱកាសនៅទីផ្សារ ហើយបានសម្រេចបាននូវការកើនឡើងយ៉ាងគួរអោយកត់សម្គាល់នៅអាសុីអាគ្នេយ៍ : នៅក្នុងត្រីមាសទី១ក្នុងឆ្នាំនេះ realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី៥នៅក្នុងទីផ្សារអាសុីអាគ្នេយ៍ ហើយត្រឹមតែរយៈពេលមួយត្រីមាស realme ក៏បានលោតដល់ចំណាត់ថ្នាក់ទី៤។​ realmeនឹងបន្តយកយុទ្ធសាស្ត្រស្មាតហ្វូន​ + AIoT មកវាយលុកក្នុងទីផ្សារអាសុីអាគ្នេយ៍បន្តទៀត។​

Source: Canalys Smartphone Analysis, August 2020

ផលិតផលរួមបញ្ចូលគ្នាដែលអស្ចារ្យ ទីផ្សារដ៏សំបូរបែបនិងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព គឺជាចំនុចសំខាន់ដែលធ្វើអោយrealmeនៅតែបន្តមានការរីកចម្រើន។ realmeបានផ្តោតទៅលើអ្នកប្រើប្រាស់វ័យក្មេង ដោយចាប់យកចំនុចគុណភាពល្អនិងការរចនាដែលពេញនិយមមកទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង។ realmeបានដាក់ប្រកាសដំបូងគេនូវផលិតផលជាច្រើន ដូចជាការសាកលឿន125W  មុខងារ Starry Modeដែលមានតែមួយ និង64MP ដំបូងបង្អស់លើពិភពលោក សុទ្ធតែផ្តល់នូវបទពិសោធន៍ផលិតផលដែលមានភាពអស្ចារ្យក្នុងជួរតម្លៃផ្សេងៗជាច្រើន។

រីឯនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ realmeក៏បានរៀបចំនៅក្នុងជួរតម្លៃនីមួយៗដូចគ្នា មិនថា realme X50 Proដែលមានបច្ចេកវិទ្យាសាកលឿន65W realme 6 series ដែលមានកម្រិតល្បឿនអេក្រង់90Hzនិងកាមេរ៉ាក្រោយ៤គ្រាប់64MP ឬក៏realme C11 ដែលមានការរចនាដែលលេចធ្លោនិងអាចទុកStandbyបាន៤០ថ្ងៃនោះទេ គឺសុទ្ធតែផ្តល់នូវបទពិសោធន៍ល្អបំផុតក្នុងជួរតម្លៃនីមួយៗ ហើយនេះក៏ជម្រុញអោយrealmeកាន់តែទទួលបានការគាំទ្រកាន់តែច្រើននៅក្នុងទីផ្សារកម្ពុជាផងដែរ ។​ ស្របពេលនេះដែរ realmeក៏នៅតែបន្តរក្សារការឆ្ពោះទៅមុខ និងមានគម្រាងសម្រេចនូវចំនួនលក់ទូទាំងពិភពលោកចំនួន១លានគ្រឿងនៅក្នុងរយៈពេល២ទៅ៣ឆ្នាំ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post