
បរទេស
អាម៉ាប៉ាប៉ាញ៉ូសវៀតណាម៖ គិតត្រឹមល្ងាចថ្ងៃច័ន្ទទី ១០ ខែសីហា ឆ្នាំ២០២០ វៀតណាមបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៦ នាក់ ទៀត ក្នុងនោះ ឆ្លងក្នុងសហគមន៍ នៅទីក្រុងដាណាង ៤នាក់ ក្វាងណាម ១ នាក់ និងនាំចូល ១នាក់ នៅទីក្រុងហូជីមិញ។ ករណីជាសះស្បើយ ៤ នាក់ នៅដាណាង។
- - ចំនួនអ្នកឆ្លងសរុប ៨៤៧ នាក់
- - កំពុងសម្រាកព្យាបាលចំនួន ៤៣៥ នាក់
- - និងស្លាប់ ១៣នាក់
- - ករណីជាសះស្បើយសរុប ៣៩៩នាក់
- - នៅវៀតណាមជាង ១៨ ម៉ឺន នាក់ កំពុងដាក់ដោយឡែក។
សំគាល់៖ គិតពីថ្ងៃទី ២៥ កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៣៨៩ នៅ១៥ ខេត្តនិងក្រុង។ ក្នុងនោះមាន៖ ដាណាងមានករណីឆ្លងសរុបចំនួន ២៧៣, ខេត្តក្វាងណាម ៧៣, ទីក្រុងហូជីមិញ ៨, ទីក្រុងហាណូយ ៦, ខេត្តបាក់ហ្សាង ៦, ក្វាងង៉ៃ ៥, ក្វាងទ្រី ៤, ឡាងសឺន ៤, ដាក់ឡាក់ ៣, ដុងណៃ ២, ខេត្តថៃប៊ិញ ១, ហាណាម ១, ថាញ់ហ៊រ ១, ហៃហ្សឺង ១, និងខេត្តខាញ់ហ៊រ ១ នាក់។
ប្រភព ទទក
