header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តត្បូងឃ្មុំ៖ អ្នកធ្លាប់ប្រាស្រ័យទាក់ទងជិតស្និទជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ៤៣នាក់នៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លទ្ធផលធ្វើតេស្តនៅថ្ងៃទី ៩សីហា បង្ហាញថាអវិជ្ជមានទាំងអស់គ្នា។ បច្ចប្បន្នក្រុមគ្រូពេទ្យកំពុងតាមដានពីសុខភាពរបស់ពូកគាត់ និងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។

លោក អេក ឃាង អនុប្រធានមន្ទីរខេត្តត្បូងឃ្មុំ បានប្រាប់«ខ្មែរណាស់» នៅថ្ងៃទី១០ សីហានេះថា៖«អ្នកជិតស្និទជាមួយអ្នកកើតកូវីដ១៩ ស្ថានភាពរបស់ពួកគាត់សុខភាពល្អ យើងត្រូវដាក់ពួកគាត់រយៈពេល១៤ថ្ងៃសិន ដោយចំនួន ៩នាក់ធ្វើចត្ដាឡីស័កកម្រិត២ និងមនុស្សចំនួន ៣៤នាក់ ធ្វើចត្ដាឡីស័កកម្រិត១»។

លោកបានបញ្ជាក់ថា អ្នកជិតស្និទជាមួយអ្នកកើតកូវីដ១៩ បានដាក់ឲ្យនៅដាច់ដោយឡែកចំនួនពីរមណ្ឌល គឺនៅវិទ្យាល័យហ៊ុនសែនសួងចំនួន៩នាក់ ស្រី ៦នាក់ ស្ថិតនៅភូមិទួលថ្មី ឃុំគរ និងនៅសាលាបឋមសិក្សាភូមិកណ្ដាលចំនួន ៣៤នាក់។

គិតរហូតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន ២៥១នាក់ ក្នុងនោះជាសះស្បើយ ២១៩នាក់ និងកំពុងសម្រាកព្យាបាល ៣២នាក់៕

អាជ្ញាធរ ធ្វើតេស្តអ្នកទាំង ៤៣នាក់នេះ ដោយសារ អ្នកមានជំងឺកូវីដ១៩ម្នាក់ បានលាប់នៃជំងឺនេះ ស្ថិតនៅភូមិទួលថ្មី ឃុំគរ ឈ្មោះ សេន ឡាទី អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ទើបវិលត្រឡប់មកពីប្រទេសអារាប៊ីសាអូឌីត ។ ក្រោយការព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ១៤ថ្ងៃ និងតេស្តអវិជ្ជមាន២លើក គាត់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែដោយផ្ទះនៅខេត្តកណ្តាលតូច ពុំមានបន្ទប់ធ្វើចត្តាឡីស័កដោយខ្លួនឯង អ្នកជំងឺបានមកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុកកំណើត ភូមិទួលថ្មី ឃុំគរ នៅថ្ងៃទី២៧ ខែកក្កដា ។ បន្ទប់មកនៅថ្ងៃទី១៣ គិតចាប់ពីថ្ងៃចេញពីមណ្ឌលសុខភាព ពេទ្យបានតម្រូវឲ្យគាត់ធ្វើតេស្តម្តងទៀត ជាលទ្ធផលវិជ្ជមាន ពោលគឺមានផ្ទុះជំងឺកូវីដ១៩សារជាថ្មី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post