សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តស្វាយរៀង ៖  លោក ផឹងនិល ប្រធា​នសា​ខា​នាយក​ដ្ឋានការពារ​អ្នក​ប្រើប្រា​ស់កិច្ច​ការ​ប្រកួត​ប្រ​ជែ​ង និង​បង្ក្រាប​ការ​ក្លែង​បន្លំ(កាំកុងត្រូល) បាន​ថ្លែង ÷គ្រឿង​ឧ​ប​ភោគ​ប​រិ​ភោ​គ​ចំ​នួ​ន​៤៦​គំរូ​រកពុំ​ឃើញសារធាតុ​គីមី​ទេ តែមន្ត្រីជំនាញបានរកឃើញរបស់របរមួយចំនួនខូចគុណភាពហូសកាលបរិច្ឆេទប្រើប្រាស់ នៅក្នុងស្លាដក់តាមស្តង់ អាជីករលក់ដូរមួយចំនួនស្ថិតនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកបានបន្តថា របស់របរទាំងនោះ មានដូចជា ថ្នាំដុសធ្មេញ ប្រេងកូឡា កញ្ចប់តែ ថ្នាំពេទ្យ ទឹកដោះគោ និងទឹកសុទ្ធជាដើម។

លោកបានថ្លែងបែបនេះនៅពេលលោកដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះទៅត្រួតពិនិត្យទំនិញនៅផ្សារវាលយន្តក្រុងស្វាយរៀងនាព្រឹកថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០នេះ។

លោកបានបន្តថាក្រោយពីបានកំណត់មុខសញ្ញានឹងពិនិត្យទំនិញជាបឋមនៅមន្ទីរពិសោធន៍ខេត្តមួយចំនួន និងនៅផ្សារវាលយន្តក្រុងស្វាយរៀងមួយចំនួនសរុបប្រមាណ៤៦គំរូ មិនមានសារធាតុគីមីនោះទេ តែបានរកឃើញនៅក្នុងស្លាដក់ភាគច្រើនសុទ្ធខូចគុណភាព ហើយមន្ត្រីជំនាញបានកំណត់និងដកហូតយកទៅកម្ទេចចោល និងធ្វើកិច្ចសន្យាមិនឲ្យអាជីវករតាំងលក់របស់ក្លែងក្លាយ ឬខូចគុណភាពកាលបរិច្ឆេទនោះទៀតទេ។

លោកបានបញ្ជាក់ថារបស់របរដែលខូចគុណភាពហួសកាលបរិបរិឆ្ឆេទប្រើប្រាស់នោះបើយើងយកទៅបរិភោគអាចនឹងធ្វើឱ្យយើងរាគរូសក្អួតចង្អោរខូចក្រលៀនក្រពះ និងឧស្សាហ៍វិលមុខបណ្ដាឲ្យចុះអន់ថយនូវកម្លាំង និងបង្កឲ្យសុខភាពចុះខ្សោយអាចនឹងមានបញ្ហាដល់អាយុជី.វិតទៀតផង។

លោកក៏បានធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនអាជីវករប្រជាពលរដ្ឋ ទាំងអ្នកលក់ទាំងអ្នកទិញមុននឹងទិញរបស់អ្វីមួយសូមពិនិត្យទៅលើកាលបរិឆ្ឆែទប្រើប្រាស់ឲ្យបានច្បាស់លាស់។ លោកបានបញ្ជាក់ថារដូវបិណ្ឌភ្ជុំមកដល់ហើយហើយពលរដ្ឋ យើងមកទិញរបស់របរយកទៅបរិភោគ និងទិញគ្រឿងស្លាដក់ជាដើមយកទៅប្រគេនព្រះសង្ឃ សូមមុននឹងទិញមុននឹងលក់ត្រូវពិនិត្យមើលរបស់ទាំងនេះផង ព្រោះបច្ចុប្បន្នមន្ត្រីបានដកហូតរបស់ខូចគុណភាពនៅក្នុងស្លាដក់ជាបន្តបន្ទាប់ហើយ ប្រការដែលដកពុំទាន់អស់ហើយ អាជីវករនៅតែតាំងលក់សូមឱ្យបងប្អូនអ្នកទិញត្រូវពិនិត្យមើលទាំងអស់គ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor