
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសប្រទេសកូរ៉េខាងត្បូង បានបញ្ជាឱ្យបិទសាលារៀននិងមត្តេយ្យសាលាទាំងអស់នៅទីក្រុងសេអ៊ូល ស្របពេលទីក្រុងនេះកំពុងកើនឡើងករណីឆ្លងយ៉ាងខ្លាំង។ ការប្រកាសបិទសាលារៀននេះ បន្ទាប់ពីមានបុគ្គលិកសិក្សានិងសិស្សសាលាជិត២០០នាក់បានឆ្លងជំងឺកូវីដ១៩សេអ៊ូល កាលពីរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។
ក្រសួងអប់រំបន្តថាការសិក្សាពីចម្ងាយនឹងបន្តរហូតដល់ថ្ងៃទី ១១ ខែកញ្ញា ខណៈអាជ្ញាធរសុខាភិបាលក៏បានព្រមានថា ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតនៅជិតការផ្ទុះឡើងជំងឺកូវីដ១៩នៅទូទាំងប្រទេស។ សិស្សទាំងអស់ជាង ២៥ លាននាក់នៅទីក្រុងសេអ៊ូល នឹងរៀនតាមអ៊ិនធឺណិតលើក លើកលែងតែសិស្សដែលរៀននៅវិទ្យាល័យឆ្នាំចុងក្រោយ ដែលត្រូវប្រលងចូលសាកលវិទ្យាល័យនៅខែធ្នូនេះប៉ុណ្ណោះ។
កាសែត Korea Times បានផ្សាយថា សាលារៀនដែលមានសិស្សតិចជាង៦០នាក់និងសាលាអប់រំពិសេស ត្រូវបានអនុញ្ញាតឱ្យសម្រេចដោយខ្លួនឯងថា តើត្រូវធ្វើតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំឬយ៉ាងណា។ ភាគច្រើននៃសាលារៀនរបស់ប្រទេសកូរ៉េខាងត្បូង បានបើកជាថ្មីដំណាក់កាលៗចាប់ពីថ្ងៃទី ២០ខែឧសភា ដល់ថ្ងៃទី១ខែមិថុនា បន្ទាប់ពីមានករណីឆ្លងបានធ្លាក់ចុះ។
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានមនុស្សស្លាប់សរុប៣១០នាក់ ក្នុងចំណោមករណីឆ្លងសរុប ១៧ ៩៤៥ នាក់ ចាប់តាំងពីការរាតត្បាតជំងឺកូវីដមក នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។
កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថា ជាប្រទេសទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការឆ្លងនៅក្នុងប្រទេសនេះ ជាពិសេសទីក្រុងសេអ៊ូល បានកើនឡើងវិញ។
ភាគច្រើននៃការឆ្លងថ្មីចុងក្រោយនេះ គឺកើតចេញពីការប្រមូលផ្ដុំនៅព្រះវិហារសាសនាគ្រឹស្ដដ៏ធំមួយនៅក្នុងទីក្រុងសេអ៊ូលកាលពីជាងមួយសប្តាហ៍មុននេះ។ អាជ្ញាធរនៅក្នុងទីក្រុងសេអ៊ូលបានបញ្ជាជាលើកដំបូងឱ្យពលរដ្ឋពាក់ម៉ាស់នៅកន្លែងសាធារណៈ ក្នុងផ្ទះនិងចេញក្រៅ ហើយព្រះវិហារ ក្លឹបកម្សាន្តនិងខារ៉ាអូខេក៏ត្រូវបានបិទ៕