header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅដើមសប្តាហ៍នេះ មន្រ្តីសហរដ្ឋអាមេរិកនិងអូស្រ្តាលី បានបង្ហាញការមិនគួរជឿនិងការមិនពេញចិត្ត ចំពោះរូបភាពត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដែលបង្ហាញអំពីសកម្មភាពរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅគិរិបាទី ចុះពីលើយន្តហោះ និងដើរជាន់លើខ្នងអ្នកស្រុកដែលដេកតម្រាបគ្នានៅលើដីនៅកោះម៉ាឃេគី។

មេបញ្ជាការលោក Constantine Panayiotou អនុព័ន្ធការពារជាតិអាមេរិកប្រចាំកោះប៉ាស៊ីហ្វិកចំនួន៥រួមទាំងគិរិបាទី ជាប្រទេសស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្ដាលបាននិយាយថា៖« ខ្ញុំមិននឹកស្មានថាសេណារីយ៉ូណាមួយ ដែលដើរលើខ្នងកុមារ គឺជាឥរិយាបទដែលអាចទទួលយកបានដោយឯកអគ្គរដ្ឋទូតនៃប្រទេសណាមួយ»។

ប៉ុន្តែអ្នកនៅប្រទេសគិរិបាទបាននិយាយថា រូបភាពដែលបង្ហាញពីឯកអគ្គរដ្ឋទូតចិនលោក Tang Songgen ដើរជាន់លើខ្នងមនុស្សនោះ គឺការអនុវត្តតាមទំនៀមទម្លាប់។

លោក Katerina Teaiwa សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យអាស៊ីនិងប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលមានឪពុកមកពីប្រទេសគិរិបាទីមានប្រសាសន៍ថា៖«ប្រជាជននៅកោះម៉ារ៉ាគីអាចស្វាគមន៍ឥស្សរជនណាដែលពួកគេចូលចិត្ត។ វាបានល្បីល្បាញ ដែលប្រជាជនទាំងនោះអនុវត្តតាមទំនៀមទម្លាប់ជាច្រើន»។

លោកបន្តថា មនុស្សគ្រប់រូបគួរតែមានអារម្មណ៍ក្ដុកក្ដួលតិចតួចអំពីបញ្ហានេះ ហើយគួរគោរពបន្ថែមចំពោះភាពចម្រុះនៃទំនៀមទម្លាប់របស់មហាសមុទ្រប៉ាស៊ីហ្វិក។ប្រទេសនៅកោះនានា គួរតែមានការប្តេជ្ញាចិត្តដោយខ្លួនឯងពាក់ព័ន្ធនឹងវប្បធម៌ ហើយពលរដ្ឋកោះម៉ាឃេគី ប្រហែលជាកំពុងព្យាយាមអ្វីដែលជាទម្លាប់បន្ថែមដើម្បីបង្ហាញកិត្តិយសនិងបដិសណ្ឋារកិច្ច»។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងក្រុមប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក កាន់តែជិតស្និទ្ធឡើង ខណៈដែលសហរដ្ឋអាមេរិកនិងចិន កំពុងប្រកួតប្រជែងគ្នាសម្រាប់មានឥទ្ធិពលនៅក្នុងតំបន់ ដែលមានរដ្ឋនិងដែនដីចំនួន២២ និងមានការទំនាក់ទំនងដែនសមុទ្រនិងអាកាសធំបំផុតរបស់ពិភពលោក។ ស្របពេលបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកជាច្រើន បានចុះសម្រុងគ្នាជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកជាយូរមកហើយ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ក៏ត្រូវបានបង្កើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលដែលទីក្រុងប៉េកាំងជំរុញបង្កើនការទូតនិងហិរញ្ញវត្ថុ។ ប្រទេសគិរិបាទី បានប្តូរភាពស្មោះត្រង់ពីកោះតៃវ៉ាន់មកប្រទេសចិនកាលពីឆ្នាំមុន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post