header ads

Sponsor

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ប៉ុក មុន្នី អនុរដ្ឋរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមបើកកញ្ចប់វត្ថុតាងគ្រឿងញៀននៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីត្រៀមដុតបំផ្លាញចោល មានខេត្ត ស្វាយរៀង ,ខេត្ត ព្រៃវែង ,ខេត្ត កំពង់ចាម ,ខេត្ត ត្បូងឃ្មុំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុង ពិធីនេះមានការចូលរួមពី ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និង ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង លោក-លោកស្រី អភិបាលរងខេត្ត ព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារងទាំង៤ខេត្ត ព្រមទាំងសមត្ថកិច្ចជំនាញគ្រឿងញៀនជាច្រើនរូបផងដែរ ។

ឯកឧត្ដម ប៉ុក មុន្នី បានថ្លែងថារយៈកាលកន្លងមក ប្រជាពលរដ្ឋមួយចំនួនតែងតែមានការងឿងឆ្ងល់និងសួរថា សមត្ថកិច្ច ក្រោយប្រតិ បត្តិការ បង្រ្កាបបទល្មេីស គ្រឿងញៀន រួចវត្ថុ តាងបញ្ជូនទៅណា ? យកទៅណា ? តេីពេ លណាគេធ្វេីពិធី ដុតកម្ទេច ចោល ? ជាក់ស្ដែង សម្រាប់ខេត្តស្វាយរៀងជាលើកទី ២ហើយ ដែលអាជ្ញាធរពាក់ព័ន្ធធ្វើពិធីដុតកម្ទេចចោលគ្រឿងញៀនទាំងអស់នេះ។

ឯកឧត្ដម បានបន្តថា កម្មវិធី ដុតបំផ្លាញគ្រឿងនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអនុវត្តដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីឲ្យមានទិវាថ្ងៃ ២៦ ខែមិថុនា គឺជាទិវាប្រារព្ធឡើងដើម្បីដុតបំផ្លាញគ្រឿងញៀនដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។កន្លងមកអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនដុតគ្រឿងញៀនផងនិងក្រសួងយុត្តិធម៌ក៏បានដុតបំផ្លាញគ្រឿងញៀនចោលផងដែរ។ប៉ុន្តែកាតព្វកិច្ចទាំងនេះដោយយល់ឃើញថាមានការចាំបាច់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវសហការជាមួយក្រសួងយុត្តិធម៌ដើម្បីដុតបំផ្លាញគ្រឿងញៀននៅពេលតែមួយគឺជៀសវាងការប្រព្រឹត្តអនុវត្តច្រើនដងដែលនាំឲ្យមានការលំបាកដល់ចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេសដែលក្នុងការរក្សាទុកវត្ថុតាងគ្រឿងញៀនទាំងអស់នេះ។

សូមបញ្ជាក់ថាគ្រឿងញៀននិងវត្ថុតាងដែលត្រូវដុតបំផ្លាញចោលមាន៤ខេត្តគឺខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ស្មើរនិង៥២២សំណុំរឿងក្នុងនោះគ្រឿងញៀន៣៦Kg.៨៣៤,២៩g សារធាតុគីមី២២៦៨,៨៩g កញ្ឆា៨,៩៦g៕ ដោយៈ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post