
បរិស្ថាន
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ «ជំនន់ទឹកភ្លៀងអាចនឹងកើតឡើង ចាប់ពីពាក់កណ្ដាលខែកញ្ញា ដល់ចុងខែតុលា»។ នេះជាការលើកឡើងរបស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី២៣ ខែសីហា។
អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា ស្ថានីយឧតុនិយមធំៗនៅអាស៊ី អឺរ៉ុប និងអាមេរិក បានបង្ហាញថា ចាប់ពីខែកញ្ញា កម្ពុជា ព្រមទាំងបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងទទួលរងនូវឥទ្ធិពលពីបាតុភូត ឡា នីណា ប្រមាណ៦០ ភាគរយ និង៤០ ភាគរយទៀតជាបាតុភូត អ៊ី នីណូ។
ទន្ទឹមគ្នានេះ លោក តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការទន្លេមេគង្គកម្ពុជា បានលើកឡើងថា បរិមាណទឹកភ្លៀងនឹងកើនឡើងវិញ ចាប់ពីខែសីហា ដល់តុលាខាងមុខ។ លោកបន្តថា នៅខែសីហា និងកញ្ញា បរិមាណទឹកភ្លៀងនឹងកើនឡើងលើសកម្រិតចាប់ពី៤៥ មីលីម៉ែត្រ ដល់១០០ មីលីម៉ែត្រ ហើយអាចកើតមានបាតុភូត វិសម្ពាធត្រូពិក, ព្យុះត្រូពិក ឬព្យុះទីហ្វុង ក្នុងអាងទន្លេមេគង្គក្រោម ហើយស្ថានភាពបែបនេះនឹងបង្កឲ្យកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្ដាស្ទឹងនានាទូទាំងប្រទេស៕