Sponsor

នៅថ្ងៃទី ៣០ ខែសីហា ២០២០ គឺជាថ្ងៃដំបូងដែលលោក G-Devith ដែលជាចម្រៀងដ៏ល្បល្បាញមួយរូបបានត្រឡប់មកកាន់ឆាកតម្រ្តីវិញ បន្ទាប់ពីលោកបានលាចាកសិក្ខាបទ។ នៅក្នុងកម្មវិធី realme 828 FanFest គាត់បានច្រៀងបទ realme ដែលបងបង្ហាញពីភាពក្លាហានឆ្ពោះទៅមុខ ហ៊ានធ្វើជាខ្លួនឯង ដើម្បីសម្រេចគោលដៅដែលបានកំណត់រួច និងបទចម្រៀងថ្មីៗរបស់គាត់។ លើសពីនេះទៅទៀតលោក G-Devith ក៏បានចូលលេងហ្គេមសប្បាយៗ ជាមួយអ្នកគាំទ្រ និងផ្តល់ជាកិត្តិយសក្នុងការចាប់រង្វាន់ ដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់រំភើបសប្បាយរីករាយយ៉ាងខ្លាំង។

លោក G-Devith គឺជាមនុស្សម្នាក់ដែលក្លាហានហ៊ានពុះពារគ្រប់ឧបសគ្គ។ គាត់ចាប់ផ្តើមចូលក្នុងវិស័យសិល្បះត្រឹមតែជា rapper ម្នាក់ដែលមិនមានអ្នកណាម្នាក់ស្គាល់ឡើយ ។ ទោះបីជាដំបូងឡើយមិនទទួលបានលទ្ធផលល្អ តែគាត់នៅតែមិនបោះបង់ក្តីស្រមៃ និងបំណងប្រថ្នារបស់គាត់ឡើង។ នៅពីក្រោយការជោគជ័យរបស់គាត់សព្វថ្ងៃ គាត់ក៏ធ្លាប់ត្រូវបានគេមិនឲ្យតម្លៃ និងទទួលបានការមើលងាយ។ ប៉ុន្តែគាត់មិនបានចុះចាញ់នោះទេ គាត់តែងតែបញ្ចេញនូវអ្វីដែលជាខ្លួនរបស់គាត់ពិត ស្មារតីក្លាហាន បង្កើតនូវអ្វីដែលថ្មី ពេញនិយម ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់យុវវ័យ ។ នៅក្នុងកម្មវិធី realme 828 FanFest លោក G-Devith ប្រាប់អំពីខិតខំរបស់លោកកន្លងមកនិងបច្ចុប្បន្ន ក្នុងរកឃើញខ្លួនឯងពិត “realme” ក្លាហានធ្វើជាខ្លួនឯង ធ្វើអ្វីដែលខ្លួនស្រឡាញ់ មិនតែប៉ុណ្ណោះ លោក G-Devith ក៏សន្យាថានឹងបន្តនាំយកអ្វីដែលថ្មី និងភ្ញាក់ផ្អើលមកជូនអ្នកគាំទ្រទាំងអស់ ។ ការវិលត្រឡប់មកវិញលើកនេះពិតជាទទួលបានការគាំទ្រយ៉ាងលើសលុប។

ក្នុងនាមជាទូតសុឆន្ទៈរបស់ realme ដែលវ័យក្មេង ក្លាហាន និងប្រាកដប្រជា គឺ លោក G-Devith ។ ថ្វីត្បិតតែ realme ជាម៉ាកយីហោរទូរសព្ទក្មេងខ្ចីក៏ពិតមែន ប៉ុន្តែrealme អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងវិស័យបច្ចេកវិទ្យា ដែលនេះយើងអាចនិយាយបានថាជា ភាពអស្ចារ្យ របស់ realme ។ នៅក្នុងរយៈពេល ២ ឆ្នាំដែលបានបង្កើតឡើង realme មានផលិតផលជាច្រើនដែលត្រូវនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ។ ជាក់ស្តែងនៅក្នុងទីផ្សារប្រទេសកម្ពុជា ទូរសព្ទ realme C series, Number Series និង  X series ព្រមទាំង ឧបករណ៍ឆ្លាតវៃ AIOT ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ និងកេរ្តិ៍ឈ្មោះរីកសុះសាយផងដែរ។ ជាមួយទិន្នន័យលក់ដ៏ច្រើន realme បានក្លាយជាម៉ាកទូរសព្ទដែលរីកលូតលាស់លឿនជាងគេបំផុតនៅលើសកលលោក និងជាប់ចំណាប់ថ្នាក់កំពូលលេខ ៧ក្នុងសកលលោក ព្រមទាំងជាប់ចំណាប់ថ្នាក់កំពូលលេខ ៤ ក្នុងទីផ្សារប្រទេសកម្ពុជា ។ វាបង្ហាញយ៉ាងច្បាស់ថា realme មានការរីកចម្រើនយ៉ាងអស្ចារ្យ ដែលទទួលបានការគាំទ្រលើសលុបពីយុវវ័យ។

(Counterpoint: realme performance in key SEA markets Q2 2020)

នេះបង្ហាញថា realme ត្រូវបានគេទទួលស្គាល់ជាទូទៅ និងសក្តានុពលគ្មានដែនកំណត់ ដែលមិនអាចកំណត់បាន។ ចំណែក លោក G-Devith មិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នប៉ុន្មាននោះទេ គាត់នៅតែបន្តកែលម្អ អភិវឌ្ឍន៍ទៅមុខជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្តជានិច្ច។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែrealmeនឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនពីដើមឈើមួយដើមក្លាយទៅជាព្រៃដ៏ធំមួយ។ ស្មារតី“ ក្លាហានហ៊ានឆ្ពោះទៅមុខ” គឺមាននៅគ្រប់ទីកន្លែង។ យើងជឿជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់ យើងទាំងពីរនឹងបន្តចូលរួមចំណែកបន្ថែមទៀតនូវស្នាដៃដែលយុវជនស្រឡាញ់ និងគាំទ្រ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor