រដ្ឋបាលខណ្ឌដូនពេញ សហការ​ជាមួយមន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូនរាជធានីភ្នំពេញ​ ចុះ​ពិនិត្យ​យានដ្ឋាន​កែច្នៃ ​និង​ជួសជុល​រថយន្ត ​ ចំនួន​ ០៧ទីតាំង ដោយរកឃើញ ០៦ទីតាំង គ្មានច្បាប់អនុញ្ញាត ត្រូវបានធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន ​និងណែនាំឲ្យស្នើសុំច្បាប់អនុញ្ញាតតាមសេចក្ដីណែនាំរបស់មន្ទីរ​សាធារណៈការ​ និង​ដឹកជញ្ជូនរាជធានីភ្នំពេញ ​។

នៅ​ព្រឹក​ថ្ងៃទី​៣១ ​ខែសីហា ​ឆ្នាំ​២០២០ នេះ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ តំណាង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ សសហការជាមួយ លោកស្រី បុប្ផា ផានី ​អនុប្រធាន​មន្ទីរ​សាធារណៈការ ​និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ នឹងចុះពិនិត្យតាមទីតាំងយានដ្ឋានសរុបចំនួន ៤២ទីតាំង ទូទាំងខណ្ឌ។

ក្នុងនោះកម្លាំងយើងបានចុះពិនិត្យ មានយានដ្ឋានកែច្នៃ ​និង​ជួសជុល​រថយន្តចំនួន​ ០៧ទីតាំងដោយរកឃើញ ០៦ទីតាំង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយត្រូវបានធ្វើការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និង​និងណែនាំឲ្យម្ចាស់អាជីវកម្ម ស្នើសុំច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវ និង​ ០១ទីតាំងទៀត មានច្បាប់អនុញ្ញាតត្រឹមត្រូវដែលទើបតែទើប​ប្ដូរ​មកពី​ខណ្ឌ​ទួលគោក ​តែ​មិន​បាន​ធ្វើ​ការ​ផ្អាក​អាជីវកម្ម​ឡើយ​ ដោយគ្រាន់តែណែនាំអោយទៅស្នើសុំប្ដូរអាសយដ្ឋាន​ទី​តាំង​យានដ្ឋាន​ឡើងវិញ​ ។

ជាវិធានការបន្ទាប់ រដ្ឋបាលខណ្ឌ នឹងបន្តអនុវត្តន៍ការចុះពិនិត្យ ណែនាំ និងមានវិធានការលើយានដ្ឋានផ្សេងៗទៀត ទាំង ៤២ទីតាំង ក្នុងមូលដ្ឋាន ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post