សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ នៅយប់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២០នេះ ករណីគាស់ផ្ទះ អ្នកលក់ឡេ Love Riya នៅក្រុងតាខ្មៅ ខេត្តកណ្ដាល (ជនរងគ្រោះមិនមានបាត់បង់លុយអ្វីឡើយ)។
ករណី៖ អំពើលួច
-កើតហេតុថ្ងៃទី០២.០៨.២០២០ វេលាម៉ោង១១.០០នាទីនៅចំណុចផ្ទះ ជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

***ជនរងគ្រោះ០១នាក់៖
-ឈ្មោះ សេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរលក់ឡេ។

***ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
សម្ភារបាត់បង់៖

-ទូរដែកតូច ទទេ (គ្មានលុយ) ០១

***វត្ថុតាងចាប់យក៖ គ្មាន

***សភាពនៃរឿងហេតុ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់ បានចាកចេញពីផ្ទះ ទៅលេងខេត្តកំពត ដោយបានបិទបារ៉ែតភ្លើង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ទី១វិញ បានបិទទ្វារតែភ្លេចចាក់សោររួចហើយ បានធ្វើដំណើរចេញពីផ្ទះទាំងអស់គ្នាទៅ។

លុះដល់ថ្ងៃទី២ ខែឆ្នាំដដែលវេលាម៉ោង១១ថ្ងៃត្រង់ ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ ទើបដឹងថា មានចោរឡើងចូលលួចទូរដែកតូច គ្មានដាក់លុយអស់១ ចំណែកឯទូរដែកអាធំ ត្រូវបានចោរលើកមកដាក់នៅសំយ៉ាបខាងមុខ ក្រៅពីនេះពុំមានបាត់បង់អ្វីទៀតឡើយ ទើបរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះពិនិត្យកន្លែងកើតហេតុ និងជួយស្រាជ្រាវរកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor