សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ រុស្ស៊ី ប្រកាសស្វែងរកដៃគូពាណិជ្ជកម្មនៅកម្ពុជា ដែលអាចផលិត និងផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធមុខទំនិញនៃតម្រូវការចាំបាច់ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ នេះបើតាមសេចក្តីប្រកាសក្រសួងពាណិជ្ជកម្ម តាមសំណើរបស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដៃគូពាណិជ្ជកម្ម ដែលរុស្ស៊ីចង់សហការជាមួយនោះ គឺអាចផលិត និងផ្គត់ផ្គង់ពាក់ព័ន្ធមុខទំនិញនៃតម្រូវការចាំបាច់ ដូចជាសម្លៀកបំពាក់ពេទ្យ ឧបករណ៍សម្លាប់មេរោគ និងម៉ាសជាដើម។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ី មានចំនួន៥៥.៣៩លានដុល្លារអាមេរិក នៅឆ្នាំ២០១៩។ ប្រទេសយើងទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើវិស័យជាច្រើន ក្រោយកិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សារណៈយោគយល់គ្នា ប្រមាណ ៥១ ដែលបានចុះហត្ថលេខា ចាប់តាំងពីឆ្នាំ ២០១៥មក។ កិច្ចសហការគ្នានោះ រួមមានពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម បរិស្ថាន និងសន្តិសុខជាដើម។