header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អគ្គនាយកដ្នានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្របការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅថ្ងៃទី២៦សីហានេះថា ជាតិដែកក្នុងម្ស៉ៅទឹកដោះគោ​Nutrilatt ​មានកម្រិតទាបស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដល់សុខភាពទារក។

អគ្គនា​យក​​ដ្នានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្របការក្លែងបន្លំបានបញ្ជូន​សំណាកផលិតផលម្សៅទឹកដោះគោ Nutrilatt ចំនូន៣០កំប៉ុង ទៅពិសោធន៍នៅក្នុងប្រទេស​សិង្ហបុរីដែលមានការទទួលស្គាល់ជាអន្តរជាតិ បន្ទាប់ពីមានការប្តឹងរបស់ឪពុកម្តាយទារកចំនួន១៥គ្រួសារ ដែលអះអាងថា ទារករបស់ពួកគេត្រូវបានសំរាកព្យាបាលនៅមន្ទីរពេទ្យដោយសារបញ្ហស្លេកស្លាំង បង្ករឡើងពីការប្រើប្រាស់ម្ស៉ៅទឹកគោ Nutrilatt ដែលកង្វះជាតិដែកនេះ។

លទ្ធផលពិសោធន៍បង្ហាញថា ម្យ៉ៅទឹកគោនេះ មានកំរិតទាបឆ្ងាយយ៉ាងខ្លាំងពីបរិមាណដែលបានបញ្ចាក់នៅលើស្លាកសញ្ញផលិតផល ពោលគឺមានកម្រិតជាតិដែកមានចំនួន ២០ដង តិចជាងចំនួនជាតិដែក ដែលបានបញ្ចាក់នៅលើស្លាកសញ្ញផលិតផល ហើយចំណែកជាតិស័ង្កសីវិញមានចំនួនតែពាក់កណ្តាលប៉ុណ្តោះ។សំរាប់ក្រុមទារកដែលមានអាយុពី ០ ទៅ ៦ខែ និង ៦ទៅ ១២ខែ ដែលប្រើប្រាស់ម្ស៉ៅទឹកដោះគោ Nutrilatt មិនអាចបំពេញតាមតម្រូវការអប្បបរមាលើកំរិតជាតិដែក ដែលមានកំណត់ក្នុង Codex នោះទេ។

ជាក់ស្តែងផលិតផលទាំងនេះស្ទើរតែគ្មានជាតិដែកសោះ ពោលគឺកម្រិតជាតិដែកមានតិចជាង ០.២៥ មីលីក្រាម/១០០ក្រាមប៉ុណ្តោះ បើប្រៀបធៀបទៅនិងតម្រូវការយ៉ាងតិចគី ២.២៨៦ មីលីក្រាម/១០០ ក្រាម សម្រាប់ផលិតផលលេខ ១ (អាយុពី ០ដល់ ៦ខែ) និងយ៉ាងតិច ៤.៧២មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ ២ ( អាយុពី ៦ដល់ ១២ខែ)។ ជាតិដែកមានសារធាតុសំខាន់ណាស់សំរាប់ការលូតលាស់របស់កុមារ។

កង្វះជាតិដែក ជាមូលហេតុដែលធ្វើអោយកុមារមានបញ្ហស្លេកស្លាំង និងធ្វើអោយកុមារអាយុក្រោម ២ ឆ្នាំ មានហានិភ័យខ្ពស់ ក្នុងការទទួលលទ្ធផលមិនល្អលើការអភិវឌ្ឍន៍ផ្នែក​ខួរក្បាល សតិបញ្ញ ស្មារតី ការអភិវឌ្ឍន៍ ផ្នែករាងកាយ និងការអភិវឌ្ឍន៍ ផ្នែកអារម្មណ៏​មនោសញ្ចេតនា និងទំនាក់ទំនងជាមួយមនុស្សដ៏ទៃនៅក្នុងសង្គម។ហើយកង្វះជាតិស័ង្កសី គឺបណ្ដាលឱ្យទារកមានការលូតលាស់យឺតយ៉ាវនិងក្រិន ការអភិវឌ្ឍស្មារតីយឺតយ៉ាវ និងធ្វើឱ្យទារកថយចុះសមត្ថភាពរបស់រាងកាយក្នុងប្រយុទ្ធនឹងជំងឺផ្សេងៗ។

ទោះជាយ៉ាងណា អគ្គនាយកដ្នានការពារអ្នកប្រើប្រាស់កិច្ចការប្រកូតប្រជែង និងបង្ក្របការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មិនបានបញ្ជាក់អំពីវិធានការចំពោះអ្នកទទួលខុសត្រូវចំពោះម្ស៉ៅទឹកដោះគោ Nutrilatt នេះនៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post