header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី២៦ ខែសីហា លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ដល់មន្រ្តីជំនាញពាក់ព័ន្ធឲ្យប្រើប្រាស់យន្តការជញ្ជីងចល័ត ជញ្ជីងបង្កប់ក្រោមតួផ្លូវ និងកាមេរ៉ា តាមចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានច្រើនកន្លែង។

លោក លើកឡើងថា៖«កន្លងមកមានរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ព្យាយាមគេចវេះ មិនព្រមចូលថ្លឹងនៅតាមស្ថានីយជញ្ជីង ដែលជាមូលហេតុចម្បងនាំឱ្យមានគ្រោះថ្នាកចរាចណ៍ អន្តរាយដល់ផ្លូវថ្នល់ និងខាតបង់ថវិកាជាតិជាដើម»។ លោក បន្តថា ក្រសួងត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី ដើម្បីចាត់វិធានការលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។

ជាមួយគ្នានេះ លោក​ រដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីពាក់ព័ន្ធទាំង ត្រូវសិក្សាលម្អិតគ្រប់ផ្លូវទាំងអស់ ដើម្បីរៀបចំបំពាក់ស្លាកសញ្ញាឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ងាយមើលឃើញ និងមានគុណភាពល្អអាចប្រើប្រាស់បានយូរអង្វែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post