header ads

Sponsor

នៅថ្ងៃទី១៨ខែសីហា realmeដែលជាម៉ាកបច្ចេកវិទ្យាដែលមានការផ្តោតទៅលើគុណភាពដែលមានភាពឆ្ពោះទៅមុខនិងការរចនាពេញនិយម បានប្រកាសជាផ្លូវការថានៅថ្ងៃទី២៨ខែសីហានឹងមានកម្មវិធី “828 ​​​​​​realme Fan Fest    ” ក្រោមប្រធានបទ​ “Dare to Be realme ” គាំទ្រនិងលើកទឹកចិត្តអោយយុវវ័យមានភាពក្លាហានធ្វើជាខ្លួនឯង ក្លាយជាអនុភាពដ៏អស្ចារ្យសម្រាប់កែប្រែពិភពលោក ទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ។ នៅក្នុងកំឡុងពេលព្រឹត្តការណ៍នេះ realmeនឹងមាននាំមកនូវការបញ្ចុះតម្លៃដ៏អស្ចារ្យប្រចាំឆ្នាំ ដើម្បីជាការអរគុណដល់អ្នកគាំទ្រនៅជុំវិញពិភពលោកដែលតែងតែស្រលាញ់និងគាំទ្រដល់realmeកន្លងមក ហើយនិងមានព្រឹត្តការណ៍ចែកអាវយឺត​“Dare to Be___” ជូនដល់ Fan និងបង្កើតគម្រោង “realme ឧបត្ថម” គាំទ្រអ្នកប្រើប្រាស់វ័យក្មេងសម្រេចគោលបំណងរបស់ខ្លួន។

បច្ចុប្បន្ននេះ​​​ ​ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខមួយនេះបានពង្រីកទីផ្សារយ៉ាងឆាប់រហ័សរហូតដល់ទៅ៥៩ទីផ្សារទូទាំងពិភពលោកដោយទើបតែបង្កើតបានត្រឹមរយៈពេលពីរឆ្នាំប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់ទូទាំងប្រទេសមានដល់ទៅជាង៤០លាននាក់ ជាប់ចំណាត់ថ្នាក់លេខ៧ទូទាំងពិភពលោក។ ក្នុងនោះផងដែរ នៅក្នុងទីផ្សារប្រទេសកម្ពុជា realmeបានក្លាយជាម៉ាកបច្ចេកវិទ្យាមួយដែលទទួលបានការចូលចិត្តពីសំណាក់យុវវ័យជាងគេ ។ តើrealmeមានកំលាំងពិសេសអ្វីទើបទទូួលបានការចូលចិត្តពីយុវវ័យជាច្រើនបែបនេះ?

ហ៊ានឆ្ពោះទៅមុខ គឺជាទស្សនៈវិស័យរបស់realme កន្លងមក

នៅក្នុងត្រីមាសដែលទើបតែកន្លងផុតទៅនេះ ទីផ្សារស្មាតហ្វូននៅទូទាំងពិភពលោកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង មានតែrealmeប៉ុណ្ណោះក្លាយជាAndoid ស្មាតហ្វូនដែលមានការកើនឡើងផ្ទុយនឹងនិន្នាការ ។ យោងតាមរបាយការណ៍កាលពីត្រីមាសទីពីរឆ្នាំ២០២០របស់Counterpointបានបង្ហាញអោយដឹងថា realmeបានបន្តជាប់ជាម៉ាកស្មាតហ្វូនដែលរីកចម្រើនឆាប់រហ័សជាងគេក្នុងពិភពលោកនៅក្នុង៤ត្រីមាសជាប់គ្នា និងមានការកើនឡើង11% ហើយបានក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ដែលមានចំនួនលក់កើនឡើងដល់ទៅ11% ។ ហើយលទ្ធផលដែលrealmeទទួលបានក៏សមស្របនឹងទស្សនៈវិស័យ “​ ហ៊ានឆ្ពោះទៅមុខ ”។

ប្រភព :Counterpoint Smartphone Shipment Market Share Q2 2020

ប្រសិនបើចង់ដឹងច្បាស់ពីមូលហេតុពិតប្រាកដ យើងមើលឃើញថាrealme ថ្វីត្បិតតែមានអាយុកាលវ័យក្មេងពិតមែន ប៉ុន្តែមិនមានន័យថាក្មេងខ្ជីនោះទេ​  ហើយផលិតផលគុណភាពល្អរបស់realmeគឺជាចំនុចសំខាន់មួយដែលធ្វើអោយrealmeរក្សារបាននូវការកើនឡើងផ្ទុយនឹងនិន្នាការ។​  

នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់តាំងពីការដាក់ប្រកាសផលិតផលកាលពីខែវិច្ឆិកាឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ននេះ realme ដែលមានអាយុកាលវ័យក្មេងបាន​ដាក់ចេញនូវផលិតផល​​ “ឆ្ពោះទៅមុខ” ថ្មីជាច្រើននិងនាំមុខក្នុងការអនុវត្តន៍បច្ចេកវិទ្យាជឿនលឿននិងមុខងារថ្មីៗទៅកាន់ផលិតផលដែលមានប្រជាប្រិយកាន់តែច្រើន បង្កើតបានជាបទពិសោធន៍ឆ្ពោះទៅមុខមួយពេញលេញ ។ ដូចជាflagship ស្មាតហ្វូន5G realme X50 Pro ដែលមានការសាកលឿន65W  6seriesដែលមានម្រិតអេក្រង់90Hzនិងកាមេរ៉ាក្រោយ4គ្រាប់64MP realme C11 ដែលអាចកាន់ថ្មបានរយៈពេល40ថ្ងៃនិងមានការរចនាដែលលេចធ្លោ ផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍ដែលល្អបំផុតដោយមានការរចនាដែលពេញនិយមនិងគុណភាពល្អ ហើយនេះក៏ធ្វើអោយrealmeទទួលបានការគាំទ្រកាន់តែច្រើនឡើងៗនៅក្នុងទីផ្សារប្រទេសកម្ពុជា ។

ផលិតផលលក់ដាច់ខ្លាំងដោយមិនមែនជាការចៃដន្យ ក្រៅពីផលិតផលគុណភាពល្អដែលយើងអាចមើលឃើញ អ្វីដែលកាន់តែច្បាស់នោះគឺ ស្មារតីរបស់realmeដែលដូចគ្នាដែរទៅនឹងអតិថិជនវ័យក្មេង មានការរីកចម្រើនជាមួយយុវវ័យ។

realme ក៏ដូចគ្នាទៅនឹងយុវវ័យដែរ គឺនៅតែបន្តជឿថា “ការកែប្រែពិភពលោកគឺមិនត្រូវការគិតពីបែងចែកចំណាត់ថ្នាក់ ” ដោយវាយបំបែកនូវ ភាពក្លាហាននិងសម្ថភាពទូទៅ ផ្នែកបច្ចេកវិទ្យានិងការរចនាតែងតែឆ្ពោះទៅមុខជានិច្ច ថែមទាំងនាំយកការបញ្ចូលគ្នារវាងភាពពេញនិយមនិងបច្ចេកវិទ្យាដាក់នៅក្នុងជួរតម្លៃកាន់តែទាប ហ៊ានក្លាយទៅជាឧស្សាហកម្មស្មាតហ្វូននិងAIoTដែលមានអនុភាពថ្មីដែលឆ្ពោះទៅមុខដែលមិនអាចមើលរំលង នាំមកនូវជីវិតឆ្លាតវៃពេញនិយមដែលយុវវ័យចូលចិត្ត វាក៏បង្ហាញការបង្ហាញពីស្មារតីនៃភាពស្មោះត្រង់របស់យុវវ័យចំពោះខ្លួនឯងដែរ។

realme បានលើកទឹកចិត្តយុវវ័យអោយធ្វើតាមចិត្តរបស់ខ្លួន ធ្វើរឿងដែលខ្លួនចង់ធ្វើ សម្រេចនូវក្តីស្រមៃនីមួយៗ ហ៊ានធ្វើជាខ្លួនឯង ។

ក្នុងនាមជាម៉ាកដែលពេញចិត្តនឹងទំនាក់ទំនងជាមួយយុវវ័យ សម្រាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានចំណាយគំនិតជាច្រើនទំនាក់ទំនងជាមួយយុវវ័យ។

ក្រៅពីផ្តល់ជូនអតិថិជននូវបទពិសោធន៍ផលិតផលដែលមានគុណភាពល្អហួសពីការស្មាន realmeបានបង្កើតនូវ ព្រឹត្តការណ៍realme Day  នៅថ្ងៃទី8និងទី9ជារៀងរាល់ខែ និងមានផ្តល់ជូនការបញ្ចុះតម្លៃទៅលើផលិតផល ធ្វើអោយអតិថិជនវ័យក្មេងទទួលបាននូវការភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់។ ក្រៅពីនេះrealme ក៏មានផ្តល់ជូននូវសេវាកម្មក្រោយពេលលក់ដែលមានប្រសិទ្ធភាពខ្ពស់និងមានគុណភាពខ្ពស់ដូចជាការតំឡើងប្រព័ន្ធ ការថែរក្សារូបរាងខាងក្រៅនិងការជួសជុលរហ័សរយៈពេលមួយម៉ោងដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់នៅគ្រប់ទិដ្ឋភាពទាំងអស់។

នៅក្នុងការទំនាក់ទំនងជាមួយយុវវ័យ realmeបានប្រើប្រាស់ជំនោរលេងពេញនិយមដែលពួកគេចូលចិត្តបំផុត ដោយក្រៅពីបានអញ្ជើញតារាល្បីដែលយុវវ័យចូលចិត្តបំផុតគឺលោក G-Devith ធ្វើជាអ្នកតំណាងហើយនោះ realmeនៅមានការសហការជាមួយហ្គេមដែលកំពុងពេញនិយម​ IP mlbb និងpubg និងក្រុមហ៊ុនប្រតិបត្តករដ៏ធំនៅក្នុងប្រទេស Smart រួមជាមួយនិងSting ក្រុមហ៊ុនភេសជ្ជៈធំនៅក្នុងប្រទេស និងបន្តស្វែងរកការរួមបញ្ជូលនៃបច្ចេកវិទ្យានិងជំនោរលេងពេញនិយម។

ដើម្បីកាន់តែមានទំនាក់ទំនងល្អជាមួយយុវវ័យ នៅក្នុងព្រឹត្តការណ៍ “ 828 realme Fan Fest”  បានជ្រើសយកនូវជំនោរលេងដែលយុវវ័យបច្ចុប្បន្ននិយមចូលចិត្ត ហើយបានបង្ហាញពីបុគ្គលិកលក្ខណៈ និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ទាំងអស់ចូលរួមជាមួយrealmeហ៊ានលេងហ៊ានធ្វើជាខ្លួនឯង​។ មិនត្រឹមតែមានកាដូដូចជា​PowerBank កាបូបស្ពាយក្រោយនិងកាដូផ្សេងៗជាច្រើននោះទេ តើនឹងមានការភ្ញាក់ផ្អើលអ្វីផ្សេងទៀតសម្រាប់ការដាក់លក់ដំបូងនោះ យើងរង់ចាំមើលទាំងអស់គ្នា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post