
ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣នឹង០៥នាទី។
លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាតិចិន ឈ្មោះ HUANG CHENYANG ភេទប្រុស ឆ្នាំកំណើត១៩៩៨។
ជននេះត្រូវបានឃាតខ្លួននៅសណ្ឋាគារអូរឫស្សីទី១ ដែលមានទីតាំងនៅអាគារលេខ១៤ ផ្លូវ១១១ កែង១៩៨ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សម្ភារដកហូតរួមមាន៖១-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ២-Ipad ចំនួន០១គ្រឿង,៣-វ៉ាលី ចំនួន០២វ៉ាលី, ៤-ចិញ្ចៀន(ពណ៌លឿង) ចំនួន១៧វង់, ៥-កាបូបខ្មៅ ចំនួន០១កាបួប (គ្មានអីវ៉ាន់), ៦-អត្តសញ្ញាណប័ណ្ណចិន ចំនួន០២សន្លឹក, ៧-កាតធនាគារចិន ចំនួន១០សន្លឹក,៨-កាតទូរស័ព្ទ ចំនួន០២សន្លឹក។
បច្ចុប្បន្នជនជាតិចិនខាងលើ និងសម្ភារដកហូត ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕