Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសថា កម្ពុជាអាចកើតមានជំនន់ទឹកភ្លៀង (Flash Flood) ដោយសារឥទ្ធិពលវិសម្ពាធ (TD) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ ។

ក្រសួងធនធានទឹក បានឲ្យដឹងថា ដោយសារឥទ្ធិពលវិសម្ពាធ (TD) ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះហៃណាំ រួចបន្តដំណើរចូលវៀតណាមភាគខាងជើង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ខាងមុននេះ  ។

លក្ខណៈបែបនេះ ក្រសួងសូមធ្វើការជូនដំណឹងបន្ថែម ដោយចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កម្ពុជា មានស្ថានភាពដូចតទៅ ៖

១៖ ចំពោះបណ្តាខេត្តនៅមាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ខ្យល់ខ្លាំង និង រលកធំៗ ។ ទន្ទឹមនោះ ក៏អាចមានជំនន់ទឹកភ្លៀង កើតមានផងដែរ (Flash Flood) ។

២៖ ចំពោះបណ្តាខេត្តនៅភាគឥសាន នឹងអាចមានភ្លៀងធ្លាក់ច្រើននិងខ្យល់ខ្លាំង។

៣៖ ចំពោះបណ្តាខេត្តនៅភាគខាងក្រោម នឹងអាចទទួលនូវឥទ្ធិពល ហ្វឺន ធ្វើអោយកម្រិតទឹកភ្លៀងមានការថមថយចុះបន្តិច ។

៤៖ ចំណែកទឹកទន្លេមេគង្គ សង្ឃឹមថា នឹងងើបឡើង មូលហេតុមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងភាគខាងលើ ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមឲ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង ជាយថាហេតុ ៕

សេចក្ដីជូនដំណឹង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor