សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រសួងសុខាភិបាលបានប្រាប់អភិបាលរាជធានីខេត្តទាំងអស់ ជាពិសេសខេត្តចំនួន៩ ដូចជាខេត្តកំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរីនិងរតនៈគិរី ដែលមានព្រំប្រទល់ជាមួយប្រទេសវៀតណាម ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយសារប្រទេសនេះកំពុងឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៅភាគកណ្ដាលប្រទេស ទីក្រុងណាហូយ និងទីក្រុងហូជីមិញ។
លិខិតចុះថ្ងៃទី៣១កក្កដារបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អាជ្ញាធរខេត្តទាំងនេះ ត្រូវបង្កើនការត្រួតពិនិត្យអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន យកសំណាករាល់អ្នកកើតមានរោគសញ្ញាសង្ស័យ ចាត់កម្លាំងឱ្យឃ្លាំមើលពលរដ្ឋអនុវត្តវិធីការពារខ្លួនពីជំងឺឆ្លង ពលរដ្ឋមិនត្រូវប្រមូលផ្ដុំកុះករ និងត្រូវពាក់ម៉ាស់ពេលធ្វើដំណើរ ម្ចាស់សណ្ឋានគារនិងផ្ទះសំណាក់អនុវត្តវិធានការបង្ការជំងឺឆ្លងជាដើម។
សារព័ត៌មានវៀតណាមបានរាយការណ៍ថា នៅថ្ងៃសៅរ៌ទី១ខែសីហានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២នាក់បន្ថែមទៀត។ នៅក្នុងរយៈពេល២៤ម៉ោង វៀតមានបានរាយការណ៍ករណីឆ្លងថ្មីចំនួន៩៤នាក់ ក្នុងនោះ៦៨នាក់ជាករណីឆ្លងក្នុងស្រុក។ ចាប់តាំងពីមានការឆ្លងក្នុងសហគមន៍លើកដំបូងនៅទីក្រុងដាណាងកាលពីថ្ងៃសៅរ៌សប្ដាហ៍មុន គឺមកដល់ពេលនេះ ករណីឆ្លងសហគមន៍បានកើនដល់១១៦នាក់។
ចាប់តាំងពីវីរុសនេះបានវិលត្រឡប់មកឆ្លងក្នុងសហគមន៍របស់វៀតណាមវិញ គឺវាបានរាលដាលដល់ទីក្រុងនិងខេត្តចំនួន៦៕