header ads

Sponsor

វិស័យស្មាតហ្វូនបច្ចុប្បន្នប្រៀបដូចជាសមរភូមិមួយដ៏ក្តៅគគុក ដែលមានការប្រកួតប្រជែងគ្នាគួរឲ្យកត់សម្គាល់ផងដែរនាសម័យកាលឆ្នាំ 2020 នេះ។

ប្រធានបទពេលនេះយើងនឹងធ្វើការលើកយកនូវផលិតផលស្មាតហ្វូន vivo ។ កាលពីអំឡុងដើមខែកក្កដា ឆ្នាំ 2020 ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបញ្ចេញនូវស្មាតហ្វូនស៊េរីខ្ពស់នៃត្រកូល X ម៉ូឌែលស្មាតហ្វូន vivoX50 & X50Pro ដែលមានការសម្ពោធយ៉ាងគគ្រឹកគគ្រែងមានការ Live ចេញពីផេកផ្លូវការ vivo នឹងផេក HangMeas Live 24h ដែលមានអ្នកទស្សនាការ Live រាប់ពាន់នាក់។

ក្រោយពីបានធ្វើការសម្ពោធរួចរាល់ ស្មាតហ្វូន vivoX50Series នេះដែរគឺពិតជាមានការគាំទ្រខ្លាំង ទាំងអ្នកដែលបានធ្វើការ Pre_Order ក៏ដូចជាអ្នកដែលបានធ្វើការជាវនៅថ្ងៃប្រកាសលក់ជាផ្លូវការផងដែរ។ អ្វីដែរជម្រុញឲ្យអ្នកគាំទ្រមានការជឿជាក់និងមានទំនុបចិត្តទៅលើស្មាតហ្វូន vivo គឺដោយសារតែស្តង់ដានឹងកម្រិតនៃគុណភាព គឺប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មានភាពឈានមុខនៃប្រពន្ធ័តិចណូឡូជី។

ហើយថ្មីៗនេះផងដែរក្រុមហ៊ុន vivo ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនមួយស៊េរីទៀតហើយនៃត្រកូល Y ម៉ូឌែល vivo Y1s ដែលនឹងត្រៀមនឹងដាក់លក់ក្នុងពេលឆាប់ៗផងដែរ។ បើនិយាយទៅកាន់ការរចនារបស់ស្មាតហ្វូន vivo Y1s នេះវិញគឺត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.22-inch Halo FullView™ ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 88.6% ធៀបជាមួយនឹងតួខ្លួនរបស់វាដែលផ្តល់នូវភាពរីករាយបំផុតក្នុងការទស្សនាទាំងការមើលវីដេអូ និងការលេងហ្គេមជាច្រើនទៀត។

បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង filter ដែលការពារទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយប៉ះពាល់ដល់កែវភ្នែកថែមទៀតផង។ស្មាតហ្វូននេះមានរូបរាងស្រស់ស្អាតជាមួយនឹងតួខ្លួនគែមកោង 3D មានរូបរាងតូចដែលសក្តិសមបំផុតនៅក្នុងដៃរបស់អ្នក។ វាមានទម្ងន់ 161g និងកម្រាស់ត្រឹមតែ8.28mm ប៉ុណ្ណោះ។

រីឯថាមពលថ្មខ្លាំងកម្លាំង 4,030mAh ដែលអាចធ្វើការគ្រប់គ្រងទៅលើថាមពលថ្មបានយ៉ាងល្អបំផុត ស្មាតហ្វូន Y1s នេះអាចប្រើប្រាស់បានយូរនៅក្នុងការលេងហ្គេម និងបទពិសោធន៍កាន់តែអស្ចារ្យនៅក្នុងការខលវីដេអូថែមទៀត លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភអំពីការអស់ថ្មនោះទេ។ ស្មាតហ្វូននេះមានម៉េមូរីធំទំហំដល់ទៅ 32GB ដែលអ្នកមានភាពងាយស្រួលក្នុងការរក្សាទុកនូវរូបភាព ទិន្នន័យ និងកម្មវិធីជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់អោយអ្នកនូវមុខងារស្កេនមុខ Face Access នៅលើស្មាតហ្វូន Y1s ដែលអ្នកអាចធ្វើការដោះសោរបានភ្លាមៗដោយសារតែវាអាចសម្គាល់ទៅលើផ្ទៃមុខរបស់អ្នកបានលឿនបំផុត។ អ្នកនឹងឃើញថា ស្មាតហ្វូនរបស់អ្នកពិតជាឆ្លាតវៃមែនទែន។​ ស្មាតហ្វូននេះមានរូបរាងទាក់ទាញប្រកបដោយមន្តស្នេហ៍ពណ៌ធម្មជាតិពិតៗ វាមានពណ៌ Aurora Blue ដែលមានភាពទាក់ទាញ និងស្រស់ស្អាតបំផុតជាមួយនឹងការរួមបញ្ចូលគ្នាចំនួន ៣ ពណ៌គឺពណ៌ស ពណ៌ខៀវ និងពណ៌ស្វាយ។ សម្រាប់ពណ៌ទី 2 Olive Black គឺមានការជម្រុញដោយព្រៃដ៏ស្រស់ស្អាត តាមរយៈការប្រើប្រាស់ពណ៌ដ៏ទាក់ទាញនេះ ពណ៌ខ្មៅពិតជាផ្តល់នូវភាពស្រស់ស្អាតជាមួយនឹង Visual Effect ដ៏ស្រស់ស្អាតបំផុត។

ចូលមកកាន់តម្លៃរបស់ស្មាតហ្វូន vivo Y1s នេះវិញគឹថាបងប្អូនប្រាកដជាពេញចិត្តជះជាមិនខានគឺតម្លៃត្រឹមតែ $109 តែប៉ុណ្ណោះ។ សម្រាប់ថ្ងៃប្រកាស់លក់ជាផ្លូវការសូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post