
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសទោះបីជាមានការចាត់វិធានបិទប្រទេសយ៉ាងតឹងរ៉ឹងបំផុតនិងយូរជាងគេបំផុត នៅអាស៊ីអាគ្នេយ៍កាលពីដើមឆ្នាំនេះក្ដី ក៏ប្រទេសហ្វីលីពីនមានករណីឆ្លងបានកើនឡើងយ៉ាងគំហុករហូតជិត១២ម៉ឺននាក់ និងជាចំនួនច្រើនជាងករណីឆ្លងក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានរុញឱ្យហ្វីលីពីនក្លាយជាប្រទេសមានការរីករាលដាលធំបំផុតក្នុងតំបន់។
ប្រទេសហ្វីលីពីនបានចាប់ផ្ដើមដាក់វិធានការបិទផ្នែកខ្លះនៃប្រទេសជាលើកទី២នៅក្នុងសប្ដាហ៍នេះ ដោយតម្រូវឱ្យពលរដ្ឋរាប់លាននាក់ត្រូវស្នាក់នៅតែក្នុងផ្ទះ គឺបានចាប់ផ្ដើមដំបូងនៅរដ្ឋធានីម៉ានីលនិងខេត្តក្បែរៗរដ្ឋធានីម៉ានីលចំនួន១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លង ទោះបីជាសេដ្ឋកិច្ចប្រទេស កំពុងទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងបំផុតក្ដី។
ការងើបឡើងវិញនៃជំងឺកូវីដ១៩នៅប្រទេសហ្វីលីពីន ត្រូវបានគេមើលឃើញថា ដោយសារប្រទេសនេះ បានបរាជ័យក្នុងការចាត់វិធានការដាក់ឱ្យនៅដាច់ដោយឡែក ចំពោះពលករនៅបរទេសជាង១០០.០០០នាក់ ដែលបានវិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីពួកគេបាត់បង់ការងារនៅក្រៅប្រទេស។
បន្ទាប់ពីការបិទប្រទេសយ៉ាងតឹងរឹង កាលពីពាក់កណ្តាលខែមីនារហូតដល់ចុងខែឧសភា ហ្វីលីពីនត្រូវបានគេមើលឃើញថា ការបើករដ្ឋធានីរបស់ខ្លួនឡើងវិញបានធ្វើឡើងឆាប់ពេក ទោះបីករណីថ្មីៗនៅតែកើនឡើងរហូតដល់មួយពាន់នាក់ជារៀងរាល់ថ្ងៃក៏ដោយ។
នៅពេលប្រជាជនវិលត្រឡប់ទៅកន្លែងធ្វើការ និងក្រុមគ្រួសារជួបជុំគ្នាម្តងទៀត បានធ្វើឱ្យការឆ្លងបានកើនឡើង ៥០០%ក្នុងរយៈពេលជាងពីរខែ មុនពេលរដ្ឋាភិបាលបានដាក់ចេញនូវការរដ្ឋធានីជាថ្មីនៅសប្តាហ៍នេះ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ រងការរិះគន់ថាបានបន្ធូរបន្ថយការរឹតត្បិតឆាប់ពេក ដោយសារមិនបានធានាថាមន្រ្តីមូលដ្ឋានអាចតាមដាននិងព្យាបាលការឆ្លងជំងឺបាននៅឡើយ។ ប៉ុន្តែ បញ្ហាសមត្ថភាពរបស់មន្ទីរពេទ្យក្នុងការទទួលយកអ្នកជំងឺមកព្យាបាល ក៏ត្រូវបានគេទទួលស្គាល់មានភាពយឺតយ៉ាវដែរ៕