ចរាចរ
អាម៉ាប៉ាប៉ាញ៉ូសរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលអាចបើកបរបាន ៩៩ប្រទេសនៅលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីដាក់ដំណើការមជ្ឈមណ្ឌលចុះបញ្ជី ផ្ទេរកម្មសិទ្ធិ និងប្តូរបណ្ណបើកបររថយ្តមួយទៀត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា« យើងខ្ញុំប្រកាសនូវបណ្ណបើកបរអន្តរជាតិ ដែលយើងជាសមាជិកអង្គការសហប្រជាជាតិដែរ គេទទួលស្គាល់…៩៩ប្រទេស យើងយកទៅបើកឡាននៅទីនោះបាន…នេះជាសមិទ្ធផលថ្មីមួយទៀត ដែលយើងផ្តល់ជូនទៅបងប្អូនប្រជាពលរដ្ឋយើង»។
បើតាមលោករដ្ឋមន្រ្តី បញ្ជាក់ថា ពលរដ្ឋដែលមានបណ្ណបើកបរធម្មតារួចហើយ អាចប្តូរយកបណ្ណបើកបរអន្តរជាតិនេះបាន ដោយត្រូវចំណាយថ្លៃសេវាចំនួន ២៥ម៉ឺនរៀលប៉ុណ្ណោះ។ លោកបន្តថា បណ្ណបើកបរអន្តរជាតិនេះ មានសុពលភាពរយៈពេល១ឆ្នាំ៕