header ads

Sponsor

ខេត្តស្វាយរៀង ៖ ឪពុកចុងចាប់បង្ខំរំលោភកូនស្រីអាយុ១១ឆ្នាំបានសម្រេចចំនួន៨ដងទើបបែកឆ្លាយដោយប្រជាពលរដ្ឋជិតខាងបានឃើញហេតុការនេះ។

បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងកាលពីយប់ថ្ងៃទី២៨កញ្ញា២០២០នៅវេលាម៉ោង៩ និង៣០នាទីយប់នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។

ប្រភពបន្តទៀតថា ជនសង្ស័យមានឈ្មោះសាញ់ រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិកើតហេតុខាងលើ។ចំណែកជនរងគ្រោះឈ្មោះចាប ពៅរស្មីភេទស្រីអាយុ១១ឆ្នាំមុខរបរសិស្សរស់នៅជាមួយគ្នា។

សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រកដមែន បានចំនួនពី៧ទៅ៨ដងតាំងពីខែមករាឆ្នាំ២០២០មកដល់ថ្ងៃទី២៩កញ្ញា២០២០នេះ។

បើតាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យតែងតែចាប់កូនស្រីរំលោភនៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ ដោយស្រ្តីជាម្តាយក៏ជាអ្នកចម្រៀងភ្លេងការ។

នេះជាឱកាសប្តីតែងតែរកលេះទៅនេះទៅនោះ និងត្រឡប់ទៅផ្ទះមុនប្រពន្ធ ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រីមិនឲ្យប្រាប់ម្តាយបើប្រាប់ និងវាយធ្វើបាបទើបនាងមិនហ៊ានប្រាប់ម្តាយ។

បើតាមអ្នកស្រុកនិយាយថា ជនសង្ស័យនេះមានប្រពន្ធច្រើននាក់មកហើយ បានលែងលះគ្នាទើបយកអ្នកចុងក្រោយគឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភកូនស្រីចុងបែបនេះ សមត្ថកិច្ចបានបញ្ជាក់ថានៅព្រឹកថ្ងៃទី៣០កញ្ញា
២០២០នេះជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post