សង្គម
អាម៉ាប៉ាប៉ាញ៉ូស
បច្ចុប្បន្ននេះសាកលលោកយើង កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរីកចម្រើននិងជឿនលឿន ដោយមានជំនាញខាងវិទ្យាសាស្ត្រ និង សម្ភារៈ ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និង អភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ ។
ព្រះអង្គបន្តថា ភាពអន់ថយនៃសីលធម៌ និង គុណធម៌សង្គម នាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និង និរន្តរភាពនៃវប្បធម៌ និង ចីរភាពរបស់សង្គមនិយមទៅអនាគត។
នេះជាព្រះបរមរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ៕