header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីធ្វើសកម្មភាពយកដបសាំងដុតឲ្យឆេះ រួចគប់មកលើផ្ទះជនរងគ្រោះ បណ្តាលអោយភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅមុខផ្ទះ។

ក្រោយពីទទួលពាក្យពីជនរងគ្រោះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះកម្លាំងនគរបាល ប៉ុស្ត៍រដ្ឋបាលសង្កាត់ព្រៃវែងចាប់ឃាត់ខ្លួនជនសង្ស័យបានរួចនាំខ្លួនមកកាន់អធិការរដ្ឋាន នគរបាលខណ្ឌដង្កោ ចាត់ការបន្តតាមនិតិវិធីច្បាប់។

ដោយជនសង្ស័យ ដែលធ្វើឱ្យខូចខាតដោយចេតនា បានយកដបសាំងគប់ចូលទៅក្នុងផ្ទះលោកផ្កាយ៣ម្នាក់ បណ្តាលឲ្យភ្លើងឆេះ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី ។

ជនរងគ្រោះឈ្មោះ លក សូត្រ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ភារ:ខូចខាត៖ ១/ឆេះរោលទ្វារផ្ទះ ២/ឆេះរោលណ្តើរ ៣/ឆេះទ្រនាប់ជើង ។

វត្ថុតាងចាប់យក៖ ១/ដែកកេះចំនួន០២ , ២/ទ្រនាប់ជើងផ្ទាត់ពណ៌ខៀវ ចំនួន០១ចំហៀង, ៣/កម្ទេច ដបសាំងមួយចំនួន។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានយកដបសាំងចំនួន០២ ដែលមានសាំងពេញដុតភ្លើង រួចគប់ទៅលើផ្ទះ ជនរងគ្រោះ ប្រាកដមែន ។ ហើយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០ និង២១នាទី រូបគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើ សកម្មភាពយកដបសាំង០១ដប ដុតភ្លើង រួចគប់ចូលទៅក្នុងផ្ទះរបស់ ជនរងគ្រោះ បណ្តាលឱ្យឆេះជណ្តើរផ្ទះម្តងរួចមកហើយ តែជនរងគ្រោះពុំដឹងថា ជនសង្ស័យជាអ្នកគប់ឡើយ រហូតមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានមកដុតម្តងទៀត ទើបជនរងគ្រោះដឹងថា ជនសង្ស័យ ជាអ្នកគប់កាលពីលើកមុនដែរ ទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post