Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

តាមរយៈរូប Capture នៅលើគណនីទីប្រឹក្សាក្រសួងព័ត៌មាន គឺលោក ព្រំ សាន្ត បានបង្ហោះរឿងរ៉ាវហិ.ង្សាដ៏ល្បីកាលពីពេលកន្លងទៅថ្មីៗនេះ ជាមួយការសរសេរបែប ក្លែមពាក្យ ឡែបខាយដាក់ស្ត្រីរងគ្រោះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផុសព្រមានជាសាធារណៈ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា នេះរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរសារព្រមាន បណ្តេញទីប្រឹក្សាម្នាក់របស់ក្រសួង ដែលបានប្រព្រឹត្តទង្វើនាំឲ្យខូចឈ្មោះក្រសួង។

«សូមនិយាយជាសាធារណៈ ព្រោះច្រើនដងពេកនាំឲ្យខូចឈ្មោះក្រសួង ។ បើលោក ព្រំសាន នៅតែបង្ហោះរបៀបនេះទៀត ក្រសួងសូមបណ្តេញលោកចេញពីការងារហើយ»។ នេះជាសារព្រមានរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថា កាលពីវេលាម៉ោង៩ និង២៥នាទីយប់ លោក ព្រំ សាន្ត ដែលជាទីប្រឹក្សាម្នាក់ក្នុងចំណោមទីប្រឹក្សារាប់រយនាក់របស់ក្រសួងព័ត៌មាន បានបង្ហោះរូបថតជាច្រើននៅលើហ្វេសប៊ុករបស់ខ្លួន ទាក់ទងស្ត្រីម្នាក់ដែលរងអំពើហិ.​ង្សាពីសង្សា។ ក្នុងទាំងនោះ មានសំណេរថា ប្តីទី១ ប្រុសស្នេហ៍ទី២ និងខ្លឹមសារឆ្លើយឆ្លងមួយចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ លោកថែមទាំងសរសេរពាក្យពេចន៍ឡែបខាយឌឺដង ថា៖ «ចែឯងសំបូរប្រុសក្មេងហើយឌឺប្តីចឹងបានត្រូវប្តីវៃ! បើខ្ញុំវិញ មិនវៃទេ អោយនាងទៅចុះ ហើយក៏មិនយកវិញដែរ ហឹង្សាគឺខុសច្បាប់ មិនមែនជាដំណោះស្រាយទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណេរ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor