(ភ្នំពេញ) ៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលា ដំបូងរាជធានីភ្នំពេញ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ប៉ា សុវណ្ណារិទ្ធ ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី។

ការសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ ធ្វើឡើងបន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ប៉ា សុវណ្ណារិទ្ធ ពីបទហិង្សា តាមបញ្ញត្តិមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។

អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ នាវេលាម៉ោង១៖៣០នាទីយប់ រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor