(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារចំនួន៤គ្រាប់ នៅខណ្ឌទួលគោកបង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ និងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបជូនថា ហេតុការណ៍ផ្ទុះអាវុធនេះ នៅវេលាម៉ោង​ប្រមាណ៤ទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចហាងយីហោ ស៊ីកនេតឈ័រ តាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវអាវុធហត្ថចាប់ខ្លួនបាននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានឈ្មោះ វណ្ណៈ ជាមន្ដ្រីយោធា នៅក្រសួងការពារជាតិ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock និងរថយន្ដមួយរបស់ជនសង្ស័យផងដែរ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានទៅចូលផឹកស៉ីនៅហាងលើ តែមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងពីចង្កះហើយអាមេបញ្ចូលគ្រាប់រួចដាក់តុ។ ឃើញបែបនេះ មេការហាងបានដើរទៅសួរនាំ និងសុំទោសខ្មាន់កាំភ្លើង ដើម្បីឲ្យយកកាំភ្លើងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឲ្យភ្ញៀវដ៏ទៃមានការភ័យខ្លាច។

ក្រោយមកខ្មាន់កាំភ្លើងបានគិតលុយ រួចចាកចេញពីហាង បានមួយសន្ទុះស្រាប់តែជិះម៉ូតូត្រឡប់មកវិញ និងបានដកកាំភ្លើងបាញ់ទៅលើផ្ទាំងយីហោ នៅខាងមុខហាង ចំនួន៤គ្រាប់តែម្ដង ទើបជិះគេចខ្លួនបាត់តែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor