សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ករណីម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ ដាក់ពាក្យប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា ទារសំណង១០ម៉ឺនដុល្លារ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ បានដកកាំភ្លើ.ងអាម៉េបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់លោក និងភរិយា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ល្ងាចថ្ងៃទី២៤ខែកញ្ញានេះ ឈ្មោះ ថ្លាង ភិនរ៉ា បានទទួលស្គាល់កំហុស ហើយទៅសុំទោសជនរងគ្រោះដល់ផ្ទះ តែជនរងគ្រោះមិនព្រមទទួលយកការសុំទោសទេ គឺ សំណូមពរឲ្យសមត្ថកិច្ច អនុវត្តន៍តាមច្បាប់ឲ្យបានម៉ឺងម៉ាត់ ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍រួចហើយថា បើធ្វើការសម្របសម្រួលជាមួយជនរងគ្រោះមិនត្រូវទេ គឺត្រូវតែចាត់ការតាមច្បាប់ដោយមិនលើកលែងឡើយ ប៉ុន្តែជាមួយគ្នានោះក៏បានណែនាំឲ្យលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងលោកឧត្តមសេនីយ៍ទោ ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជួបសួរនាំ និងសុំទោសជនរងគ្រោះនូវអ្វីដែលកងកម្លាំងរបស់ខ្លួនបានធ្វើខុសឆ្គងនៅក្នុងហេតុការណ៍នេះ។
អគ្គស្នងការនគរបាលជាតិ បានសម្រេចអនុវត្តវិន័យកងកម្លាំង និងព្យួរការងារប្រធានការិយាល័យប្រឆាំងភេរវកម្ម។
បើតាម លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា ក្រោយកើតហេតុ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យអនុវត្តវិន័យកងកម្លាំង និងដកកាំ.ភ្លើងទុក។ ក្រោយមកថ្នាក់ដឹកនាំបាន ណែនាំឲ្យមានការសម្របសម្រួលជំហានដំបូង ប៉ុន្ដែភាគីជនរងគ្រោះមិនព្រមទទួលការសម្របសម្រួលបញ្ចប់រឿង ជាមួយភាគីជនបង្ក ដែលជាប្រធានការិយាល័យប្រឆាំងភេរវកម្មនោះទេ ទើបអគ្គស្នងការនគរបាលជាតិ បានទុកជូនតុលាការ ចាត់វិធានការតាមច្បាប់ និងម្យ៉ាងជនរងគ្រោះក៏បានដាក់ពាក្យទៅកាន់ស្ថាប័នតុលាការរួចរាល់ហើយ។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រោយភាគីជនរងគ្រោះ មិនទទួលយកនូវការសម្របសម្រួល អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្រេចប្រគល់ជនបង្កឈ្មោះ ថ្លាង ភិនរ៉ា ជូនស្ថាប័នតុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី។