header ads

Sponsor

ខេត្ត​ព្រះសីហនុ ៖ នគរបាល​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​​ឧក្រិដ្ឋជន​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ មាន​អ្នក​កាសែត​៣នាក់​ផង​ ដែល​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​សមត្ថកិច្ច​ស្ទាក់​ចាប់​រថយន្ត​ជនរងគ្រោះ​ពេល​យប់​ បោះ​ថ្នាំញៀនចូល​ ហើយ​ជំរិត​ទារប្រាក់​​៤០០០$។

កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ ៖ នៅ​ព្រឹកថ្ងៃទី៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២០ ថ្មី​ៗ​នេះ​ មានបុរសជាតិចិនម្នាក់ បានមកប្តឹង​រាយការណ៍​ថា ៖ នៅ​យប់​ថ្ងៃទី៦ ខែ​កញ្ញា​ ឆ្នាំ​២០២០ ម៉ោងប្រមាណ ២៣:៣០នាទី មានជនសង្ស័យ មួយ​ក្រុម​ មាន​គ្នា៥នាក់ ស្លៀកពាក់ស៊ីវិលជិះរថយន្ត១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង បានធ្វើសកម្មភាពស្ទាក់ រថយន្តរបស់គាត់ ១ គ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2C-9291 ក្នុងខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវ ទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មក ក្រុមជនសង្ស័យទាំងនោះ បានធ្វើការឆែកឆេរក្នុងរថយន្ត ហើយ​បានទម្លាក់ កញ្ចប់​មួយ​ចូល​ក្នុងរថយន្តរបស់គាត់​ ដោយចោទប្រកាន់ថា គាត់​មាន​លាក់​គ្រឿងញៀន ក្នុង​រថយន្ត​ រួចគំរាមទារប្រាក់ចំនួន៤,០០០$ (បួនពាន់ដុល្លារអាមេរិក) បើមិនព្រមឲ្យទេ ជន​សង្ស័យទាំងនោះ នឹងចាប់ជនរងគ្រោះ ទៅប៉ុស្តិ៍ប៉ូលីស។ ក្នុង​ស្ថានភាព​ដូច​នេះ​ ជនរងគ្រោះ​មានការភ័យខ្លាច ក៏បាន​ទូរស័ព្ទទៅប្រពន្ធ ដើម្បី​ខ្ចីលុយពីមិត្តភក្តិ បានចំនួន២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅ សល់នឹងឲ្យនៅពេលក្រោយ ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយមាន ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ ពីឯឧគួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ ក្រោម​សម្របសម្រួលពី ឯឧ ព្រះរាជអាជ្ញា សៀង សុខ និង​ កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​លោកឧត្តម​សេនីយ៍​ទោ​ជួន ​ណារិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ហើយ​ឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យ បាន​ជា​បន្ត​បន្ទាប់​ ចំនួន​៦នាក់(ជនជាតិចិន១នាក់) នៅវេលាម៉ោង១៩:៣០នាទី ថ្ងៃទី៨ ខែ​កញ្ញា​ឆ្នាំ​២០២០ ។
ជនរងគ្រោះ ក្នុងករណី​នេះ​ ឈ្មោះ ZHANG KANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បាត់បង់៖ លុយ២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) ។

ជនសង្ស័យទាំង៦នាក់៖
១-ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ភ្នាក់ងារសារពត៌មាន កម្ពុជាញូវផ្លាស មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

២-ឈ្មោះ អ៊ួន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរភ្នាក់ងារសារ ព័ត៌មាន CAM POST មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៣-ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខ របរ ភ្នាក់ងារសារព័ត៌មាន NEWS Online មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៤-ឈ្មោះ ចំរើន លាងម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ និងជួលរថយន្ត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៥-ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៦-ឈ្មោះ ZHOU DONGYA ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រត់តាក់ស៊ី កាន់លិខិតឆ្លងដែនលេខៈ EF3093157 មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យ​ទាំង​នោះ​ បានសារភាព​នៅ​មុខ​សមត្ថកិច្ច​ថា៖ ពួកគេពិតជាបានរួម​គ្នា​ ឃាត់រថយន្តជនរងគ្រោះ​កណ្តាល​អធ្រាត្រ​ ឆែកឆេរក្នុងរថយន្ត ហើយ​បោះ​កញ្ចប់​ថ្នាំញៀន​ចូល​ និងជំរិតទារយកប្រាក់ចំនួន២,៣០០ដុល្លា (ពីរពាន់បីរយដុល្លារ) ពិតប្រាកដមែន ។

ករណីនេះ សមត្ថកិច្ច​ជំនាញកំពុងបន្តនីតិវិធី ទៅ​តុលាការ​ ។

ប្រភព Amchantha Sihanoukville

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post