សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រមសម្រេចផ្ដន្ទាទោសស្ត្រីរូបស្រស់ម្នាក់ ដាក់ពន្ធនាគារ ដោយកំណត់រយៈពេល២០ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និង ជួញដូរគ្រឿងញៀ.ន ។
នៅក្នុងសវនាការជនជាប់ចោទបានសារ ភាពថា នាងសុីឈ្នួលម្ចាស់គ្រឿងញៀនដើម្បីបញ្ជូនមកឲ្យម៉ូយដែលចាំទទួល យកនៅទីនោះ ។
តុលាការបានរកឃើញថា ចម្លើយរបស់ជនជាប់ចោទមិនស្មោះត្រង់ ទើបតុលាការបានផ្ដន្ទាទោសនាងធ្ងន់ធ្ងរ ដោយសារ ម្ចាស់គ្រឿងញៀ។ននោះគឺជាសង្សាររបស់នាង ។
សូមជម្រាបជូនថា មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀ.នមួយករណី នៅចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ។
ប្រតិបត្តិការនេះ បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតបានសារធាតុញៀ.ន ប្រភេទមេតំហ្វេ.តាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាមផងដែរ ៕