សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីមានការចែករំលែកតៗគ្នាច្រើមក ថាមានករណីជនជាតិវៀតណាម ដែលបង្ហោះពីសមិទ្ធផល នៃការរកត្បូងថ្មមានតម្លៃ ថារ៉ែ ត្បូងទាំងនោះយកចេញពីកម្ពុជា កាលពីមិ្សលមិញនេះ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យ៉ាងណា នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះនូវសារ ដែលមន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី ផ្ញើសារជូនប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី ថាទាំងនេះជាព័ត៌មានមិនពិតទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះបើតាមមន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា ៖ យោងតាម Account ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០, បានពណ៌នាអំពីការជីកយកត្បូងថ្ម ( Amethysts) ពីសំណាក់ជនជាតិយួន និងចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត ។

ក្នុងខេត្តរតនគិរីយើង មិនមាន ជនបរទេស វៀតណាម ឬ ចិន ធ្វើអាជីវកម្ម រ៉ែត្បូងប្រភេទនេះទេ , និយាយរួមគីមិនមាន ការធ្វើអាជីវកម្មតែម្តង ។ តាមរយះរូបភាពខាងលើ ប្រហែលជានៅ អាហ្វ្រិក និង ចិន ។

ហេតុដូចជម្រាបជូនខាងលើ ក្នុងនាម មន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុង នូវព័ត៌មានខាងលើ ។

សូម ឯកឧត្តម ប្រធាន មេត្តាទទួលនូវការ គោរពដ៏ស្មោះ អំពីខ្ញុំបាទ ។

ខាងលើនេះជាសារទាំងស្រុងរបស់ប្រធានមន្ទីរព័ត៌មាន ខេត្តរតនគិរី ផ្ញើសារជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

យ៉ាងណាឃើញមានបងប្អូនបញ្ចេញមតិថា «ខ្ញុំឃើញគេ Check In នៅខេត្តមណ្ឌលគិរី»

ជាការឆ្លើយតប លោករដ្ឋមន្ត្រីលើកឡើងថា «រូបតែ១ តែដាក់ រតនគិរីផង មណ្ឌលគិរី ផង អ្នកចេះគិតអាចគិតបានហើយ ។ សរសេរអក្សរគេ មិនមែនជារឿងចម្លែកទេ ។ ពួកវៀតណាមសេរី ក៏បានចុះហត្ថលេខាសហការជាមួយក្រុមឧទ្ទាមខ្មែរដែរតើ ។»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor