
សង្គម
អាម៉ាប៉ាប៉ាញ៉ូសស្ថានភាពទឹកនៅអាងស្តុកទឹកអន្លង់ជ្រៃ ស្ថិតនៅភូមិជួញជិត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងព្រំប្រទល់ជាប់ភូមិត្រាញ់វែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានកំពុងឡើងដល់ចំណុចប្រកាសអាសន្ន ដើម្បីជៀសវាងភ័យន្តរាយណាមួយដែលឣាចកើតឡើង ផ្នែកធនធានទឹកឧតុនិយម របស់ស្រុកទាំងពីរបានបើករំដោះទឹកចេញហើយ។
សូមប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងក្រាំងពន្លៃផ្នែកខាងក្រោមមេត្តាប្រុងប្រយ័ត្នជាពិសេសមេត្តាប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ឬឣ្នកដែលនិយមលេងទឹកហូរខ្លាំង ឬលេងលោតទឹក ឬអ្នកបង់សំណាញ់ចាប់ត្រី រួមនឹងឣ្នកចម្លងសត្វពាហនៈជាដើម សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។



