Sponsor

ថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន​ចាត់តាំង​ កម្លាំងអង្គភាពវរសេនាតូចថ្មេីរជេីងលេខ​៥១៣​ ចំនួន៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូច ចុះ​ជួយ​ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ រួមជាមួយនឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ បណ្តាលអោយលិចផ្ទះប្រជាពលរដ្ឋ​សរុបរួម៥៣ខ្នង និងផ្ទះលិចមិនអាចរស់នៅបានចំនួន ៦ខ្នង ដែលស្ថិតនៅ​ភូមិវត្តចាស់​ ឃុំ​អូបីជាន់​ ស្រុក​អូជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។

ប្រជាពលរដ្ឋចំនួន ៦គ្រួសារ និងសម្ភារមួយចំនួន ត្រូវបានកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកជញ្ជូនមកដល់​ទី​ទួលសុវត្ថិភាព​ និងកំពុង​ស្នាក់​នៅ​ បណ្តោះអាសន្ន​នៅ​សាលា​ឃុំ​អូបីជាន់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor