សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាងកក៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងឧបត្ថម្ភដល់វិស័យអប់រំកម្ពុជា ដែលជាព្រះរាជអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ។

នៅក្នុងកិច្ចព្រមព្រៀងនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន បានបន្តព្រះរាជឧបត្ថម្ភលើវិស័យអប់រំ ស្តីពីការអភិវឌ្ឍន៍វិទ្យាស្ថានបច្ចេកវិទ្យានៅកម្ពុជាបន្តទៀត ។ គម្រោងឧត្ថម្ភរបស់ម្ចាស់ក្សត្រិយ៍ថៃដល់កម្ពុជានេះគឺសម្រាប់ការអភិវឌ្ឍន៍វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ សម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត គឺចាប់ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២៥ ។

គូរបញ្ជាក់ថា គម្រោងព្រះរាជឧបត្ថម្ភដល់កម្ពុជាលើវិស័យអប់រំ បានកើតចេញពីការព្រះរាជតម្រិះផ្ទួចផ្តើមដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ ក្នុងព្រះបំណងចូលរួមអភិវឌ្ឍន៍ប្រព័ន្ទអប់រំប្រកបដោយគុណភាពសម្រាប់យុវជនកម្ពុជាផងដែរ ដែលកន្លងមកបានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាចំនួន ២១២៤កន្លែង ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២០ នេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor