header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងពាណិជ្ជកម្មបានប្រកាសថា ដោយផ្អែកលើលទ្ធផលវិភាគសំណាកគំរូម្សៅទឹកដោះគោម៉ាក Nutrilatt B/N 487,488, 536, 537, 538 និង 539 ដែលទទួលស្គាល់ជាអន្តរជាតិ ដែលមានកម្រិតជាតិដែកខ្វះតិចជាង ០២៥ មីលីក្រាម/១០០ គឺមានកម្រិតទាប​ខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមាដែលកំណត់ដោយស្តង់ដាកូដាចអន្តរជាតិ ដែលក្នុងនោះកម្រិតជាតិដែកតម្រូវអោយមានយ៉ាងតិច ២.២៨ មីលីក្រាម/១០០ក្រាម សម្រាប់ផលិត​​​ផលលេខមួយ (ចាប់ពីទារក ដល់អាយុ៦ខែ) និងយ៉ាងតិច ៤.៧២ មីលីក្រាម/១០០​ក្រាមសម្រាប់ផលិតផលលេខ ២ ( ចាប់ពីអាយុ ៦ខែ ដល់អាយុ ១២ ខែ)។

ដើម្បីទប់ស្តាត់ផលប៉ះពាល់ដល់សុខភាពទារក និងកុមារកម្ពុជា ពីការបំបៅទឹកដោះគោម៉ាកនេះ ដែលមានលេខកូដដូចខាងលើ ក្រសួងបានចេញវិធានការនៅថ្ងៃទី ៣ខែកញ្ញនេះ ដោយ តម្រូវអោយក្រុមហ៊ុន Nutrilatt Master LM Co.,Ltd បញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយនូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ (ចាប់ពីទារក ដល់២៤ខែ) ម៉ាក Nutrilatt រហូតដល់មានការជូនដំណឹងឡើងវិញ ប្រមូលត្រឡប់មកវិញនូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដដូចខាងលើ ពីទីផ្សារកម្ពុជា និងប្រគល់ជូន អគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តនីតិវិធី។ ក្រសួង ក៏​តម្រូវអោយម្ចាស់ផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញនានាទូទាំងប្រទេស​ ផ្អាកជាបន្ទាន់ការដាក់តាំងលក់នូវផលិតផលម្សៅទឹកដោះគោសម្រាប់ចឹញ្ចឹមទារក និងកុមារ ម៉ាក Nutrilatt ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងបញ្ហនេះតម្រូវអោយអគ្គនាយក ក.ប.ប ចុះត្រួតពិនិត្យនៅតាមបណ្តាផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញនានា ដើម្បីដកហូតទឹកដោះគោម៉ាក Nutrilatt មានលេខកូដដូចខាងលើក្នុងករណីដែលរកឃើញចរាចរលើទីផ្សារ។ ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់មាតាបិតា បញ្ឈប់ជាបន្ទាន់នូវការបំបៅកូនដោយទឹកដោះគោម៉ាក់ Nutrilatt ដែលមានលេខកូដដូចខាងលើ និងអញ្ចើញមកដាក់ពាក្យបណ្តឹង ដោយភ្ចាប់ជាមួយឯកសារពាក់ព័ន្ធ នៅនាយកដ្ឋាក ក.ប.ប។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម កំពុងបន្តចាត់វិធានការអោយមានប្រសិទ្ធភាពខ្ពស់លើផលិតផលនេះ ដើម្បីចូលរួមលើកកម្ពស់បំផុសសា្មរតីដល់មាតា បិតា និងអាណាព្យាបាលគ្រប់រូបលើការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ ស្របតាមសារលិខិត របស់ សម្តេច ហ៊ុន សែន ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៦ កាលពីថ្ងៃទី៦ ខែវិច្ឆិកាក្រោមប្រធានបទ “ការបំបៅកូនដោយទឹកដោះម្តាយ គឺជាជម្រើសដ៏ល្អប្រសើរសម្រាប់អភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post