
កោះកុង៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីស្រវឹងស្រាជិះម៉ូតូបុកគល់ស្ពានស្លាប់ដោយខ្លួនឯង ហេតុការណ៍នេះ បានកេីតឡេីងកាលពីយប់ថ្ងៃទី ២៩/០៩/២០២០នៅចំនុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។
ម៉ូតូ Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1C-6425 បើកបរដោយឈ្មោះ សុខ ចិន ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សព្វថ្ងៃមករស់នៅជាមួយមេជាង មានទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដោយនៅកន្លែងកើតហេតុ មានស្រាបៀរ ៨ កំប៉ុងផងដែរ ។
ក្រោយពិនិត្យរួច កម្លាំងជំនាញយេីង បានប្រគល់សាកសព ទៅអោយឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។



