ភ្នំពេញ ៖សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានលើកឡើងនៅមុននេះបន្តិច យប់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លេីករណីដែលហ្វេសបុកផេកមួយឈ្មោះថា​ សារព័ត៌មានហង្សតូច​ បានចុះផ្សាយថាជាករណីឃាតកម្ម​ តាមពិតមិនមែនជាករណីឃាតកម្មនោះទេ។

ផេគផ្លូវការរបស់ស្នងការដ្ឋានរាជធានីភ្នំពេញបានបន្ថែមឲ្យដឹងទៀតថាករណីខាងលើនេះ​ គឺជាករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ សូមធ្វេីការបកស្រាយបំភ្លឺ​ និងបដិសេធចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថាជាករណីឃាតកម្ម​ តាមពិតមិនមែនជាករណីឃាតកម្មនោះទេ​ គឺជាករណីស្លាប់បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍​ ។

នៅថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១:៥៩នាទីយប់ ក្រោយពីចុះត្រួតពិនិត្យ​ និងមានការបំភ្លឺសាក្សីនៅកន្លែងកើតហេតុភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣​ ហេីយថែមទាំងមានការចូលរួមចុះត្រួតពិនិត្យរបស់ផ្នែកកោសល្យវិច្ច័យរាជធានីភ្នំពេញ​ និងស្របតាមការសន្និដ្ឋានរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត​នង​ សុវណ្ណរ័ត្ន​ បានបញ្ជាក់ថាឈ្មោះ​ គួយ ពិសិត​ មុខរបរសារព័ត៌មាន ពិតជាបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលពិតប្រាកដមែន​ មិនមែនជាករណីឃាតកម្មអ្វីឡើយ​ ។

ពេលនេះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដេីម្បីយកទៅធ្វេីពិធីបុណ្យតាមប្រពៃណី​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor