header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រធានមន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​កំពង់ចាម បាន​តម្រូវ​ឲ្យម្ចាស់ភោជនីយដ្ឋាន ស្មៅទន្លេ ស្ថិតក្នុង​ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ត្រូវ​រុះរើ​រូប​សិប្បនិម្មិត តួប៉មប្រាសាទ នគរបាជ័យ ជាបន្ទាន់ ​ក្នុងរយៈ​ពេល៣ថ្ងៃ។​

បើតាមលិខិតរបស់​ប្រធាន​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ខេត្ត​កំពង់ចាម បានថ្លែងថា រូប​សិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យ ដែល​បានដាក់តាំងនៅភោជីយដ្ឋានស្មៅទន្លេ ជាប្រភេទរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ មានសណ្ឋាន​ខុស នឹងទម្រង់ទ្រុងទ្រាយដើម រចនាបថខ្មែរ ដោយយកគំរូតួប៉មប្រាសាទនគរបាជ័យ មកពុះញ៉ែកចេញ​ជាពីរ​ចំណែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុដូចនេះមន្ទីរស្នើឲ្យម្ចាស់ភោជនីយដ្ឋាន ​ត្រូវសហការ​ ​ដោយរុះរើរូបសិប្បនិម្មិត​នេះទាំងស្រុង ក្នុង រយៈ​ពេល​០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ​តទៅ ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមគណនីលោក ប៉េង ឈុន ក៏បានឲ្យដឹងផងដែរថា រុះរើទាំងស្រុងក្នុងរយៈពេលបីថ្ងៃ ... វាគ្រាន់តែជារូបសិប្បនិម្មិតធ្វើពីស្នោសំរាប់ថតតើ..? មិនអាចលើកលែងបានទេឬ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាលោកក៏បានធ្វើនូវរូបរាងថ្មីផងដែរសម្រាប់ឲ្យអ្នកគាំទ្រក្នុងការថតរូបបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post