រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យច្រាំងទន្លេ និងផែដឹកជញ្ជូនថ្មី នៅតំបន់ចុងកោះ ដើម្បីពិនិត្យ កែលម្អសោភ័ណភាពឱ្យកាន់តែល្អប្រសើរថែមទៀត ត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឱ្យជំនាញពាក់ព័ន្ធ រៀបចំកែលម្អចិញ្ចើមផ្លូវ រៀបចំខឿន របងចែកផ្លូវ និងផែ ប្រព័ន្ធរំដោះទឹកពីលើផ្លូវ រៀបចំខ្លោងទ្វារផែ រៀបចំបង្គោលភ្លើងបំភ្លឺសងខាងផ្លូវ រៀបចំពង្រីកផ្លូវឱ្យធំទូលាយ និងការងារមួយចំនួនទៀត៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង