header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

លោក ចម សិថុល កសិករចិញ្ចឹមបង្កងនៅភូមិតូច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាបបានលើកឡើងថា កាលពីឆ្នាំ២០១៩ដែលមិនទាន់កើតមានកូវីដ លោកស្ទើរមិនមានបង្កងគ្រប់គ្រងអាចផ្គត់ផ្គង់ទាន់តាមតម្រូវការរបស់អតិថិជន ដែលធ្វើឱ្យគាត់អាចរកប្រាប់ចំណូលជាង២លានរៀលឬជិត៣លានរៀលក្នុងមួយខែ។

លោកបានប្រាប់អ្នកយកព័ត៍មានខ្មែរណាស់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ថា ដល់ឆ្នាំ២០២០នេះ លោកបានធ្លាក់ចុះចំណូលយ៉ាងគំហុកប្រហែល៨០% គឺខែខ្លះរកចំណូលបានត្រឹមតែ៥០ម៉ឺនរៀល ហើយខែខ្លះទៀតទាបជាងនេះទៅទៀត។លោក ចម សិថុល បញ្ជាក់ថា ៖«ការធ្លាក់ចុះប្រាក់ចំណូលនេះ ដោយសារបាត់បង់ឈ្មួញកណ្តាល និងការកើនឡើងកសិដ្ឋានខ្នាតធំៗ នៅអំឡុងកើតមានវិបត្តិកូវីដ១៩។

ការបញ្ជាទិញពូជបង្កង និងសាច់បង្កង ពីឈ្មួញកណ្តាល បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារពួកគេត្រូវផ្អាកការបញ្ជាទិញមួយរយៈ ហើយខ្លះទៀតកាត់បន្ថយការបញ្ជាទិញពីច្រើនមកតិច»។

លោកបន្តថា ម្យ៉ាងទៀត ឈ្មួញកណ្តាលខ្លះ បានងាកទៅរកបង្កងក្នុងកសិកដ្ឋានធំៗវិញ ដោយតម្លៃបង្កងថោកជាង ដើម្បីធ្វើយ៉ាងឱ្យមុខរបររបស់ពួកគេអាចបន្តទៅមុខទៀតបាន ស្របពេលកំពុងប្រឈមជំងឺរាតត្បាត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post