header ads

Sponsor

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធថាចំពោះសារព័ត៌មានមួយដែលបានធ្វេីការឡាយផ្ទាល់កាលពីយប់ថ្ងៃអង្គារ៍ទី០៨ ខែកញ្ញា វេលាម៉ោង ប្រហែល ២០:២០នាទីយប់ ថាមានករណីដេញកាប់ប្លន់យកម៉ូតូ ជាក់ស្តែងមិនមែនជាករណីដេញកាប់ប្លន់នោះទេ ជាករណីទំនាស់រវាងក្មេង២ក្រុមដែលបង្កឲ្យឈានដល់ការប្រើអំពើហិង្សា ដេញកាប់គ្នា និងធ្វើឲ្យខូចខាតដោយចេតនា ។

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២០:២០នាទី មានកើតឡើងករណីជម្លោះមួយកើតឡើងបង្កជាហិង្សាដោយក្មេង២ក្រុម (ទំនាស់គ្នារវាងក្មេង២ក្រុមដោយក្រុមម្ខាងយកកាំបិតបុ័ងតោ មួកការពារសុវត្ថិភាព ខ្សែក្រវ៉ាត់វាយ និងយកកាំបិតដេញកាប់ក្រុមម្ខាងទៀតដែលបណ្ដាលឲ្យខូចខាតបែកកុងទ័រម៉ូតូ ក្បាំងមុខ និងស្តុបខាងក្រោយ) និង (មួយក្រុមទៀតមានគ្នាប្រហែលជា ១០នាក់ ជិះម៉ូតូ០៥គ្រឿង ត្រូវបានឃាត់យកមកសាកសួរនៅប៉ុស្តិ៍) ។

និងមួយក្រុមទៀតមានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល១០ម៉ូតូ បានរត់ចោលម៉ូតូម៉ាក Honda Scoopy និងម៉ាក Honda C125 ពណ៌ខ្មៅ (គេចខ្លួនបាត់) ករណីនេះកេីតឡេីងនៅចំណុចមុខផ្ទះលេខ៩ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណារ៉ែន បានអះអាងថា ក្រុមខ្លួនដែលមានបក្សពួកខ្លួនឈ្មោះ ឃីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទំនាស់ជាមួយក្រុមម្ខាងទៀតឈ្មោះ អាទីយួន ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ កាលពីវេលាម៉ោងប្រហែលជាម៉ោង ៧យប់ថ្ងៃដដែល មុនពេលកើតហេតុ រួចក៏បានតាមសងសឹកគ្នារហូតដល់ក្រុមរបស់ឈ្មោះ អាទីយួន បាននាំគ្នាមកកាប់មកលើក្រុមខ្លួន និងម៉ូតូរបស់ខ្លួនខូចខាតតែម្ដង ។

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងសាកសួរជនបង្កទី១ នៅទីស្នាក់ការប៉ុស្តិ៍បឹងសាឡាង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post