header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ខេត្តព្រៃវែង):នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធាននគរបាលអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីនគរបាលអន្តោរប្រវេសន៍ក្រោមឱវាតអញ្ជើញចុះពិនិត្យមើលការសាងសង់នូវអគារច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ(កម្ពុជា-វៀតណាម) ស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

បើតាមមន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ បានអោយដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញចុះមកនេះគឺដើម្បីពិនិត្យមើលសំណង់អគារទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅ ដែលមានបំពាក់ទៅដោយម៉ាសុីនត្រជាក់ សម្ភារៈឧបករណ៍ទំនើបៗនៅតាមបន្ទប់ការិយាល័យជំនាញធ្វើការនីមួយៗអោយមានសោភ័ណ្ឌភាពល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានណែនាំជំរុញដល់ក្រុមហ៊ុនទទួលការសាងសង់ជួយពន្លឿននូវការសាងសង់នេះអោយបានឆាប់រួចរាល់ ព្រោះការសម្ភោធដាក់ប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះហើយ។ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ បានបញ្ជាក់បន្ថែមទៀតថា អាគារនេះគឺជាអាគារត្រួតពិនិត្យបែបបទ(ច្រកចេញ-ច្រកចូល ដាច់ដោយឡែកពីគ្នា) ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីដើមខែ០១ ឆ្នាំ២០២០ គម្រោងនឹងរួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែ១០ ឆ្នាំ២០២០ ខណៈឥឡូវការសាងសង់បានប្រហែល៩០%ភាគរយហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post