យុវជនរងគ្រោះ៣នាក់ដែលស្ថិតក្នុងហេតុការណ៍ខាងលើ ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ពួកគេមានគ្នាប្រមាណ៧នាក់ បានជិះម៉ូតូ៣គ្រឿងឌុបគ្នាចេញពីស្ពានព្រែកសំរោងនិងឆ្លងកាត់ផ្លូវថៃហ្គ័រដើម្បីជូនមិត្តភ័ក្តទៅផ្ទះ ខណៈជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូជាច្រើនគ្រឿងចេញពីផ្លូវលំមួយ ប្រដាប់ដោយដាវ កាំបិតស្ទើគ្រប់ដៃ ព្រមទាំងកាំភ្លើងខ្លី ដេញតាមពីក្រោយរួចធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងមានផ្ទុះអាវុធមួយគ្រាប់ ។

បានបណ្តាលឲ្យជនរងគ្រោះម្នាក់រយៈក្បាលហូរឈាម និងមានអ្នកខ្លះផ្ដួលម៉ូតូរត់ចូលព្រៃ អ្នកខ្លះជិះម៉ូតូរត់យករួចខ្លួន ។ ប្រភពដដែលបានបន្តថា ក្រោយពីជនរងគ្រោះផ្ដួលម៉ូតូរត់ចូលព្រៃ ក្រុមជនសង្ស័យក៏បានមកលើកម៉ូតូជនរងគ្រោះបំរុងជិះយកទៅដែរ តែយកមិនកើត ព្រោះម៉ូតូជាប់ហ្វាំងមិនទៅមុខ ទើបពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកដល់និងសួរនាំរឿងហេតុមួយសន្ទុះ ទើបសម្រេចចិត្តនាំយុវជនរងគ្រោះទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល ព្រែកឯង ដើម្បីសួរនាំបន្ត និងធ្វើពាក្យបណ្ដឹងផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor