កម្សាន្ត
អាម៉ាប៉ាប៉ាញ៉ូសសល់តែប៉ុន្មានថ្ងៃទៀត ភ្ជុំបិណ្ឌធំជិតមកដល់ហើយ ការជួបជុំក្រុមគ្រួសារ ញាតិមិត្ត បងប្អូន ពិតជាសំខាន់ណាស់។ ក្រុមគ្រួសារខ្លះបានណាត់គ្នាទៅធ្វើបុណ្យតាមទីវត្តអារាមនានា គ្រួសារខ្លះទៀតបានទៅដើរលេងនៅតាមរមណីយដ្ឋានផ្សេងៗ រីឯអ្នកខ្លះទៀតគឺបានទៅជួបជុំមិត្តភក្តិបងប្អូនពិសាអាហារជុំគ្នាជាដើម។
ក្រោយពីញុំាអាហារ ឬជួបជុំគ្នាហើយ កុំឲ្យបរិយាកាសសោះកក្រោះពេក តើគួរនាំគ្នាធ្វើអ្វីដើម្បីកុំឲ្យអផ្សុក? ហើយដឹងទេថា តើមានហ្គេមសប្បាយៗអ្វីខ្លះដែលអាចលេងបាន? មិនតែប៉ុណ្ណោះ ល្បែង ឬហ្គេមខ្លះលេងដោយមិនត្រូវការមានសម្ភារៈ ឬឧបករណ៍អ្វីបន្តិចសោះហ្មង៎ ! តើហ្គេមទាំង 10 ដែលគេឧស្សាហ៍លេងពេលជួបជុំគ្នា?
1. Bluetooth Speaker និង ម៉ាក្រូហ្វូន: ជាឧបករណ៍សម្រាប់ស្តាប់ចម្រៀង និង ជាឧបករណ៍សម្រាប់ច្រៀងខារ៉ាអូខេ ដើម្បីកំដរបរិយាកាសកុំឲ្យស្ងប់ស្ងាត់។
2. Nintendo Switch: ជាឧបករណ៍ដៃលេងហ្គេម ដើម្បីកាត់បន្ធូរអារម្មណ៍ធុញទ្រាន់ ស្ត្រេស ពេលកំពុងធ្វើដំណើរ និងមិនពិបាកកាន់ទូរស័ព្ទចុច នាំឲ្យចុកដៃឡើយ។
3. លេងបៀរ: បៀរជាល្បែងកម្សាន្តមួយដែលគេតែងលេងពេលជួបជុំគ្នា ហើយសម្រាប់បៀរគឺមានច្រើនប្រភេទដូចជា បៀរ 52សន្លឹក, Uno ជាដើម។
4. បង្វិលដប: ហ្គេមបង្វិលដប គេចូលចិត្តលេងណាស់គឺគ្រាន់តែបង្វិលដប បើមាត់ដបចំអ្នកណាគឺអ្នកនោះជាអ្នកផឹក ឬឆ្លើយការពិតនៅពេលគេចោទសួរ។
5. ច្រៀងតព្យញ្ជនៈ : ការលេងច្រៀងតអក្សរ ឬព្យព្ជានៈគឺនៅតែជាល្បែងដ៏ពេញនិយមនៅគ្រប់ទីកន្លែង ហើយល្បែងនេះស្រួលគឺមិនចាំបាច់មានឧបករណ៍ ឬសម្ភារៈអ្វីទាំងអស់។
6. ហ្គេមហុចក្រដាសតៗគ្នា: សម្រាប់ហ្គេមនេះវិញគេគ្រាន់តែរុំក្រដាសមូលជាបាល់ឲ្យច្រើនស្រទាប់ ហើយក្នុងស្រទាប់នីមួយៗតម្រូវឲ្យសរសេរវិញ្ញាសា ឬកាយវិការផ្សេងៗ ហើយពេលចម្រៀងស្កុប នោះបាល់នៅលើដៃអ្នកណា គឺអ្នកនោះនឹងត្រូវបើក រួចធ្វើតាមវិញ្ញាសាដែលបានកំណត់នៅក្នុងនោះផងដែរ។
7. រាប់ឈ្មោះវត្ថុ: ហ្គេមរាប់ឈ្មោះវត្ថុ, ផ្លែឈើ, សត្វស្លាប, សត្វល្មូន, សត្វក្នុងទឹកជាដើម។ បើអ្នកណានឹកមិនឃើញ ឬយូរ នោះនឹងត្រូវពិន័យ។ ហើយសម្រាប់ហ្គេមមួយនេះក៏មិនតម្រូវឲ្យមានឧបករណ៍អ្វីឡើយ។
8. ហ្គីតា: ឧបករណ៍ហ្គីតាសម្រាប់លេងភ្លេង និងច្រៀងលេងកម្សាន្ត គឺនៅតែទទួលបានការពេញនិយម ជាពិសេសក្នុងកម្មវិធីជួបជុំ បោះជម្រុះជាដើម ក្នុងការបង្កើតបរិយាកាសឲ្យកាន់តែអ៊ូអរ និងសប្បាយរីករាយ។
9. អង្គុយជជែកលេងកម្សាន្ត: ការអង្គុយជុំគ្នានិយាយរឿងកំប្លែង រឿងនិទាន តំបន់ប្រវតិ្តសាស្រ្ត ឬការនិយាយចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមក គឺពិតជាទទួលបានបទពិសោធន៍ថ្មីៗ និងអនុស្សាវរីយ៍ល្អៗផងដែរ។
10. ឧបករណ៍សំខាន់ចុងក្រោយ និងមិនអាចអត់បានគឺ OPPO Reno4 ដែលជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយ ទាំងកាមេរ៉ា និងបច្ចេកវិទ្យាទំនើបៗ សម្រាប់ផ្តិតយករូបភាព ឬវីដេអូពីការជប់លៀងឬការជួបជុំ ដើម្បីបន្សល់ទុកអនុស្សាវរីយ៍ល្អៗដោយសារតែ OPPO Reno4 មានលក្ខណៈពិសេសៗដូចជា៖
- AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។
- Night Flare Portrait អស់ក្តីបារម្ភថតរូបពេលយប់ ដែលផ្តិតរូបភាពចេញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី។
- AI Slow Motion 960fps លោកអ្នកអាចចាប់រាល់សកម្មភាពយឺតរហូតបានដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទីតែប៉ុណ្ណោះ រឹតតែងាយស្រួលក្នុងការធ្វើវីដេអូកម្សាន្ត ឬ Vlog។
- បច្ចេកវិទ្យា VOOC 0 សាកថ្មលឿន 30W សាក 20នាទីបាន50% សាក 5នាទីមើលវីដេអូបាន 2ម៉ោង។
- បច្ចេកវិទ្យាថតវីដេអូទប់លំនឹង Pro គឺថតវីដេអូបាននឹងល្អមិនញ័រ ដូចជាការថតពេលកំពុងជិះកង់ ចុះឡើងលើជើងភ្នំ រត់ហាត់ប្រាណដោយមិនចាំបាច់ប្រើឧបករណ៍ ឬ gimbal ជំនួយឡើយ។
- មុខងារ Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP និងមុខងារថតរូបកៀកជិតបែប Macro និងថតបានមុំទូលាយ Wide Angel ងាយៗ។
ជាការពិតណាស់ ! ស្មាតហ្វូន OPPO Reno4 សមត្ថភាពខ្លាំង បច្ចេកវិទ្យាទំនើប តម្លៃត្រឹមតែ $369 តែប៉ុណ្ណោះ ហើយគុណភាពលើពីតម្លៃ។ នៅរង់ចាំបង្អង់យូរអ្វីទៀត? រួសរាន់ជាវ OPPO Reno4 នៅតាមបណ្តាហាងលក់ទូរស័ព្ទ មកកាន់ក្នុងដៃឲ្យបានគ្រប់ៗគ្នា ដើម្បីថតរូបស្អាតៗទាំងពេលថ្ងៃ ពេលយប់ ដើម្បីបង្ហាញភាពលេចធ្លោរបស់អ្នកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕