header ads

Sponsor

ខេត្តតាកែវ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​បាន​អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ ចុះថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ ​និងចាប់ខ្លួនបានជនសង្ស័យ​ឈ្មោះ​ គប់​ ផា​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលេី​ ឃុំអូរសំរិល​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ ។

សមត្ថកិច្ច​បានបញ្ជាក់ថា សម្ភារដកហូត​រួមមាន​ ម៉ូតូ១គ្រឿងម៉ាក​ HONDA WAVE មិនស្គាល់ឆ្នាំផលិត​ ពាក់ស្លាកលេខភ្នំពេញ​ 1AH-3125​ ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅចំណុច​ភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី ប៉ុនប៉ងមនុស្សឃាតមួយ បង្កឡើងដោយជនសង្ស័យឈ្មោះគុប ផា បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ប្រហារទៅលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលឱ្យដាច់កដៃ និងបានជះទឹកអាសុីតពីលើស្ត្រីរងគ្រោះបន្ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post