
សង្គម
អាម៉ាប៉ាប៉ាញ៉ូសស្ថានភាពភ្ញៀវទេសចរចូលមកខេត្តសៀមរាប គិតត្រឹមថ្ងៃទី ៣០ ខែតុលា នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ មានចំនួនប្រមាណ 38,643 នាក់ ក្នុងនោះ ៖
1-ភ្ញៀវទេសចរបរទេសមានចំនួន 643 នាក់ ថយចុះ 86,54% បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ2019 មានចំនួន 4778នាក់ ។
2- ភ្ញៀវទេសចរក្នុងស្រុកមានចំនួនប្រមាណ 3.8 ម៉ឺននាក់ (បីម៉ឺនប្រាំបីពាន់នាក់) ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ 1.8 ម៉ឺននាក់ (មួយម៉ឺនប្រាំបីពាន់នាក់) និង ប្រមាណ 2 ម៉ឺននាក់ទៀតចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាបដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា។
យ៉ាងណាមិញនៅថ្ងៃនេះ ថ្ងៃទី០២នៃព្រះរាជពិធីបុណ្យអុំទូក ចែដាណា និងគ្រួសារក៏បានមកលេងនៅខេត្តសៀមរាបនេះដែរ ហើយស្របផ្លូវដែលចែដាណាមកនេះ ក៏បានប្រទះអ្នកលក់ចេកចៀនម្នាក់ ក៏ឈប់ថតវីដេអូ និងញ៉ាំចេកចៀននោះតាមផ្លូវ។
អ្វីដែលមិនធម្មតា គឺមិនដល់១០នាទីផង ចែដាណាចូលទិញចេកចៀន មានគេចោមរោមសុំថតយ៉ាងច្រើន លើសពីតារាចម្រៀងទៀត ហើយអ្វីដែលពិសេសទៀតនោះគឺអ្នកលក់ចេកចៀនហ្នឹងគឺជាម៉ូយទិញមាសរបស់គាត់តែម្ដងដែលធ្វើឲ្យចែដាណាពោលពាក្យថា «គេជួយយើង យើងជួយគេ»។
វីដេអូ៖